បាត់ដំបងៈ កាលពីវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០ ១៨ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិរំចេក ៤សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនស័ង្សយឈ្មោះ សម្បត្តិ សុគាវណ្ណរាជ ហៅ ចិន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចយកទ្រព្យស ម្បត្តិរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាជនជាតិ (សិង្ហបុរី) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៤ទៀបភ្លឺ នៅក្នុងបន្ទប់ស្នាក់នៅបរិវេណមណ្ឌលកុមារកំព្រាសន្តិភាព២ នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
សម្ភារដកហូតបានរួមមាន៖
– ទូរស័ព្ទដៃចំនួន០៦គ្រឿង
– កុំព្យូទ័រឡេបថបចំនួន០២គ្រឿង
– កាតធនាគារ០១សន្លឹក
– អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក
ករណីនេះ ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់