ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញានេះ បានឲ្យដឹងថា នៅវេលាម៉ោង១០ និង២៥នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីប​ណ្តោះអាសន្ន ពីអនុស្ថានីយទី5(GS5-F9) ដើម្បីឲ្យក្រុមការងារធ្វើការរំកិលបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ ទី១ ភូមិត្រពាំងជ្រៃ ភូមិក្បាលដំរី និងភូមិព្រៃសាលា សង្កាត់កាកាប និងទី២ ភូមិព្រៃទា ភូមិជម្ពូវ័ន ភូមិព្រៃជីសាក់ ភូមិព្រៃព្រីងខាងជើង និងភូមិកន្ទោក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១និង ៣០នាទីព្រឹក៕

មតិយោបល់