ស្ទឹងត្រែង៖កំលាំងចំរុះដឹកនាំផ្ទាល់ដោយលោក ដៀប បូរ៉ា នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបបទល្មើសនេសាទ ចំនួន១៤កន្លែងនៅក្នុងអូរតាឡាស់ និងបានធ្វើការរឹបអូសដាយដាក់ទទឹងអូចំនួន១០មាត់ និងរនាំងព្រួល រួមទាំងឧបករណ៍ជាច្រើនទៀត ធ្វើការបំផ្លាញចោលនៅនិងកន្លែង។
ប្រតិបត្តិការនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១៩-២០ ខែតុលាឆ្នាំ២០១៤ដែលមានកំលាំងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយ ឆ្មាំទន្លេអភិរក្យសត្វផ្សោតទន្លេមេង្គ នៃប៉ុស្តិ៍ឆ្មាំទន្លេអន្លុងឈើទាល កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះរំកិល មន្ត្រីបរិស្ថាននុរក្ស និងកំលាំនគរបាលការពារព្រំដែនគោកលេខ១០១ផងដែរ។
លោក ដៀប បូរ៉ា នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានអោយដឹងថា៖អូតាឡាស់គឺជាអូមួយសម្បូរទៅដោយធន់ធានមច្ឆាជាតិដ៏កម្ររ តែត្រូវបានក្រុមឈ្មួញលបលួច ប្រើឧបករណ៍នេសាទខុសច្បាប់ បង្កឱ្យពូជត្រីមួយចំនួន រងការបាត់បង់ជាបណ្តើរៗ ទើបលោកដឹកនាំកំលាំងចុះបង្ក្រាប។ ដូចជានៅរដូវបិទនេសាទកន្លងទៅនៅក្នុងអូនេះ កំលាំងចំរុះបានចុះបង្ក្រាបម្តងរួចមកហើយ និងបានធ្វើការរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើនបំផ្លាញចោលផងដែរ។
លោកនាយរងខណ្ឌបានបន្តថាទីតាំងដ៏ក្តៅគគុក នៅចំនុចអូរតាឡាក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ គឺជាអូរមួយសំបូរទៅដោយជីវចំរុះគ្រប់ប្រភេទ ជាពិសេសនៅរដូវទឹកស្រកនេះ ត្រីមេពូជធំៗដែលបានគ្នាចូលទៅពងកូននៅរដូវវស្សា នៅរដូវទឹកស្រកនេះ វាបាននាំកូនចៅរបស់វា ចេញពីអូរចូលទៅក្នុងទន្លេវិញ តែត្រូវបានក្រុមឈ្មួញទុច្ចរិត បានច្រុះសរសរធំឃាំងរនាំងព្រួល ដាក់ដាយ(ជីប)កាត់អូរ ជាកង់ៗរហូតទៅ១៤កន្លែង និងបានធ្វើការរឹបអូសទាំងស្រុង។
លោកបន្តថានៅក្នុងកិច្ចប្រតិបត្តិការបីលើករយះពេលពីរថ្ងៃកម្លាំងជំនាញប្រមូលបានឧបករណ៍នេសាទខុសច្បាប់ចំនួន១៤កន្លែងនិងបានធ្វើការរឹបអូសដាយ(ជីប)ចំនួន១០មាត់ឌុកចំនួន២គ្រឿង ថ្មបាំងទប់ព្រួលចំនួនរាប់តោន បង្គោល១៣០០ដើម ព្រួល៤០ម៉ែត្រ រួមនិងត្រីចំរុះជាច្រើនគីឡូ រួមនិងសម្ភារៈបំរើឱ្យបទល្មើនេសាទខុសច្បាប់ មួយចំនួនត្រូវបានដុតបំផ្លាញ់ចោលនៅនិងកន្លែងតែម្តង។
លោក ដៀ បបូរ៉ា នាយរងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថាការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ក្នុងរដូវបើកនេសាទនេះ គឺដើម្បីការពារធនធានជលផល ជាពិសេសត្រីមេពូជធំ ដែលកំពុងរងការបាត់បង់ និងកំពុងរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនោះ អោយវាសំបូរឡើងវិញនិងដើម្បីអោយវាបានពងកូនធំធាត់ នឹងធ្វើអោយសហគមន៍នេសាទ ក៏ដូចប្រជានេសាទ ទទួលបានទិន្នផលខ្ពស់ សំរាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់ផងដែរ៕
មតិយោបល់