ព័ត៌មានជាតិ

គ្រូបង្វឹក​ក្លិប​សេះ​បង្កង់ Juventus លោក Massimiliano Allegri នឹង​មក​ដឹកនាំ​ក្រុម​នៅ​អង់គ្លេស​

​គ្រូបង្វឹក​ក្លិប​សេះ​បង្កង់ Juventus លោក Massimiliano Allegri បាន​បង្ហើប​ថា លោក​នឹង​មក​ដឹកនាំ​នៅក្នុង​ប្រទេស​អង់គ្លេស​នាពេល​អនាគត​ព្រោះ​លោក​ជឿជាក់​ថា បាល់ទាត់​នៅ​អង់គ្លេស​គឺ​មាន​ការប្រកួត​ប្រជែង​គ្នា​ខ្លាំង​ជាង​នៅ​អ៊ីតាលី ។​បុរស​វ័យ​៤៧​ឆ្នាំ​រូប​នេះ​ត្រូវបាន​ក្លិប AC Milan បញ្ចប់​ការងារ​កាលពី​រដូវ​កាល​មុន​ហើយ​លោក​បាន​មក​ដឹកនាំ Juventus នៅ​រដូវក្តៅ​នេះ​ក្រោយ​ពេល​លោក Antonio Conte (​អាន់​តូ​នីញ៉ូ កុង​តេ​) ផ្លាស់​ទៅ​ដឹកនាំ ក្រុម​ជម្រើសជាតិ អ៊ីតាលី ។​

​លោក អាឡេ​គ្រី (Allegri) ប្រាប់ BBC Sport ថា “​ខ្ញុំ​រំពឹងថា ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មាន​ឱកាស​ទៅ​ដឹកនាំ​ក្រុមបាល់ទាត់​នៅក្នុង​ប្រទេស​អង់គ្លេស ទីនោះ​មាន​ការទាក់ទាញ​ហើយ​ខ្ញុំ​ពេញចិត្ត​ចំពោះ​គ្រប់យ៉ាង​នៅ​ទីនោះ​” ។​
​គួរបញ្ជាក់​ថា លោក Allegri បាន​ដឹកនាំ AC Milan ឲ្យ​លើកពាន Serie A នៅក្នុង​រដូវ​កាល 2010-2011 ក្រោយ​ពេល​លោក​ទទួលបាន​ជោគជ័យ​ជាមួយ​ក្លិប Cagliari (​កាលៀ​រី​) ៕​
Massimiliano Allegri

មតិយោបល់