ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នក​រចនា​ម៉ូដ​ដ៏​ល្បីល្បាញ Oscar de la Renta ស្លាប់​ដោយ​ជំងឺមហារីក​

​ព័ត៌មាន​ការស្លាប់​របស់អ្នក​រចនា​ម៉ូដ Oscar de la Renta បាន​ធ្វើឲ្យ​ឧស្សាហកម្ម​កម្សាន្ត​លើ​ពិភពលោក​ភ្ញាក់ផ្អើល ជាខ្លាំង ។​
​ទំព័រ​ព័ត៌មាន Variety បាន​រាយការណ៍​ឲ្យដឹងថា អ្នក​រចនា​ម៉ូត​ជើងចាស់ Oscar de la Renta បាន​ស្លាប់​នៅ​អាយុ ៨២ ឆ្នាំ ដោយសារ​ជំងឺ​មហារីក ។ គាត់​ជា​អ្នក​រចនា​ម៉ូត​រ៉ូប​ដ៏​ស្រស់​ឆើយ​ឆាយ​ជាច្រើន សម្រាប់​តារា​ល្បី​ជាច្រើន​ជំនាន់ បង្ហាញ​ខ្លួន​នៅ​លើ​កម្រាលព្រំ​ក្រហម​។​

​នៅ​ដើមឆ្នាំ ១៩៦០ លោក Oscar de la Renta កូនកាត់​ពីរ​សាសន៍​សាធារណៈរ​ដ្ឋ​ដូ​មីនី​ខេន​និង​អាមេរិក បាន​ក្លាយជា​អ្នក​រចនា​ម៉ូដ​ដ៏​ល្បាញ​ល្បី សម្រាប់​អតីត ស្ត្រី​ទី ១​របស់​អាមេរិក Jackie Kennedy និង​ជា​ស្ថាបនិក​ម៉ូដ​ផ្ទាល់ ក្នុង​ទីក្រុង New York ។​

​តារា​សម្តែង​ជាច្រើន ដែល​បាន​ស្លៀក​រ៉ូប​ច្នៃ​ម៉ូដ​ដោ​លោក​ផ្ទាល់ បង្ហាញ​ខ្លួន​នៅ​លើ​កម្រាលព្រំ​ក្រហម រួមមាន Audrey Hepburn, Cameron Diaz, Nicole Kidman, Oprah Winfrey, Kristen Stewart, Penelope Cruz និង Jessica Chastain ។ ថ្មីៗ​នេះដែរ លោក​ក៏​បាន​រចនា​ម៉ូដ​រ៉ូប​អាពាហ៍ពិពាហ៍​ឲ្យ​ប្រពន្ធ George Clooney នាង Clooney Amal ផងដែរ ។​
​កើត​ក្នុង​គ្រួសារ​មួយ នៅ​រដ្ឋ Dominican លោក de la Renta បាន​ទៅ​ដល់​ប្រទេស​អេ​ស្ប៉ា​ញ ដើម្បី​សិក្សា គូរ​គំនូរ ដោយ​រួមសហការ​ជាមួយនឹង Cristobal Balenciaga មុននឹង​ទៅ​ធ្វើការ​នៅ​ប៉ារីស ឲ្យ Lanvin និង Balmain ។ ក្រោយមក​លោក​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ ជាមួយនឹង​ដៃគូ Elizabeth Arden ។​
​ការស្លាប់​នេះ​ដែរ តារាចម្រៀង​បែប​ស្រុកស្រែ​នាង Taylor Swift ក៏​បាន​ចែករំលែក លើ Instagram របស់​នាង​ផង​ដែរ ដោយ​សរសេរថា “​អ្នក​រចនា​ម៉ូដ​ដែល​ខ្ញុំ​ពេញចិត្ត និង​ស្រលាញ់ បាន​ស្លាប់​ទៅហើយ ” ៕

Oscar de la Renta at his fashion show at Neiman Marcus- Chevy C

មតិយោបល់