វេលាម៉ោង ១ និង ៤៥ នាទីទៀបភ្លឺនេះ ត្រូវនឹងថ្ងៃទី ២៣ ខែ តុលា ក្លិបហង្សក្រហម Liverpool នឹងស្វាគមន៍ក្លិប Real Madrid ក្នុងក្របខណ្ឌ Champions League ។
បើនិយាយអំពីក្លិប Real Madrid អាចនឹងធ្វើឲ្យក្លិប ហង្សក្រហម ព្រឺសម្បុរ ព្រោះថា ទម្រង់លេងចុងក្រោយរបស់ ក្លិបនេះ កាន់តែខ្លាំងក្លាឡើងៗ ហើយក៏ជាម្ចាស់ពានរង្វាន់ Champions League នៅរដូវកាលចាស់ផងដែរ ។
សម្រាប់ក្លិបហង្សក្រហម ដែលមានលោក Brendan Rodgers ជាអ្នកគ្រប់គ្រងនោះ នឹងបែងចែកទម្រង់លេង ៤ ៣ ១ ២ ខណៈដែល Real Madrid ការពារក៏រឹងមាំ បម្រើក៏រឹងមាំ រួមទាំងប្រយុទ្ធក៏ស្នើនិងបម្រើ ដោយប្រើទម្រង់ ៤ ៣ ៣ ដែលបែងចែកដោយលោក Carlo Ancelotti ។
ការប្រកួតនេះដែរ អាចនិយាយថា កំពុងតែដាក់គំនាប ឲ្យ ក្លិបហង្សក្រហម Liverpool ក៏ប៉ុន្តែបើទោះបីជា អធិរាជស Real Madrid ខ្លាំងប៉ុណ្ណា កុំភ្លេចថា បាល់ប្រកួតយប់នេះគឺបាល់មូល វាអាចភ្លាត់ស្នៀតគ្រប់ពេល បើសិនជាមិនប្រយ័ត្នប្រយែង នោះ ។
ក្នុងរាត្រីនិងម៉ោងជាមួយនឹងគ្នា ក្លិបម្ចាស់ជើង ឯករង Atletico Madrid ត្រូវជួបក្លិប Malmo FF ដែលមើលទៅការជួបនេះ Atletico Madrid ស៊ីផុយ ខណៈដែល Olympiakos ទទួលស្វាគមន៍ក្លិបសេះបង្កង់ Juventus នោះ ៕
មតិយោបល់