ព័ត៌មានជាតិ

ភ្លៀងអាចនឹងបន្តធ្លាក់ឡើងវិញ នៅបណ្ដារាជធានី-ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា

ភ្នំពេញ: តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនារសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ ភ្លៀងអាចនឹងបន្តធ្លាក់ឡើងវិញ នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការធ្លាក់ភ្លៀងនេះ ក៏ដោយសារខ្យល់មូសុងឦសាបខ្សោយកំពុងគ្របដណ្ដប់លើភាគខាងជើង និងភាគកណ្ដាល  ព្រមទាំងឥទ្ធិពលសម្ពាធទាប បាន និងកំពុងគ្របដណ្ដប់លើប៉ែកខាងត្បូង នៃព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមស្ថានភាពនេះ ការព្យាករអាកាសធាតុ បានបង្ហាញថា ភ្លៀងអាចនឹងបន្តធ្លាក់ឡើងវិញ នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ និងបណ្ដាខេត្តនៅជាប់តំបន់មាត់សមុទ្រ៕

15094323_554200294771881_1537553579093622226_n

មតិយោបល់