ស្ត្រីជនជាតិចិនម្នាក់បានធ្វើឲ្យខូចផ្នែកមួយចំនួននៃម៉ាស៊ីន ATM បន្ទាប់ពីបានលេបកាតរបស់គាត់ចូល ដែលជាហេតុធ្វើឲ្យមានកំហឹងជាខ្លាំង។
យោងតាមទូរទស្សន៍ចិន CCTV បានផ្សាយថា ស្ត្រីនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គាត់បានមកដកប្រាក់តាមរយៈម៉ាស៊ីន ATM ប៉ុន្តែសំណាងមិនល្អ ក៏ត្រូវម៉ាស៊ីនលេបយកកាត់ធនាគាររបស់គាត់ ទើបធ្វើឲ្យគាត់មានកំហឹង ដោយបានទាញ និងវាយបំបែកផ្នែកមួយចំនួននៃម៉ាស៊ីន ATM។
ក្រោយពីកើតហេតុ ស្ត្រីរូបនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ ចំណែកខាងធនាគារវិញបានបញ្ជាក់ថា ពុំមានបាត់បង់ប្រាក់ដែលមាននៅក្នុងម៉ាស៊ីន ATM នោះទេ៕
មតិយោបល់