ព័ត៌មានជាតិ

សង់០១៨ទើបនឹងទិញមិនទាន់មានស្លាកលេខផង បុកជាមួយ RANGE ROVER ភ្នំពេញ 2M-7000 បញ្ចប់ត្រឹមសំណង១៧០ដុល្លារ

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ទៅបុកជាមួយរថយន្ត RANGE ROVER នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងមិនបង្កឲ្យមានអ្នករងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ កែងផ្លូវ១៤៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកRANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2M-7000 បើកតាមបណ្តោយផ្លូវ ១៤៣ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០១៨ ពណ៌ប្រផេះ មិនទាន់មានស្លាកលេខ ក៏វ៉ាក់អឺជាមួយរថយន្ត ត្រង់ចំណុចផ្លូវបែកជាបួន ជ្រុលទៅបុករថយន្តចំទ្វាផ្នែកខាងស្តាំបណ្តាលឲ្យរងរបួសស្រាល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ហើយម្ចាស់រថយន្តខ្ជិលវែងឆ្ងាយក៏បានសងសំណងចំនួន១៧០ដុល្លារ ទៅឲ្យខាងម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់