ព័ត៌មានជាតិ

ស្ត្រី​កើតមក​ជា​ពង និង​ជញ្ជៀន​ព្រម​ចេញពី​វត្ត​ទាំង​មួរ​ហ្មង​ដោយ​ខ្លាច​ព្រះសង្ឃ​គង់​ក្នុង​វត្ត​មាន​បញ្ហា​ជាមួយ​

​កំពង់ឆ្នាំង​៖​ស្ត្រី​ភូតភរ​កើតកូន​ពង និង​ចិញ្ចៀន បាន​ព្រម​ចាកចេញ​ពី​វត្ត​ទៅ​កាន់​លំនៅដ្ឋាន​វិញ​ទាំង​ក្តី​មួ​រហ្មង​យ៉ាងខ្លាំង កាលពី​ម៉ោង​៤​និង​៣០​ល្ងាច​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ ដោយ​ព្រះសង្ឃ​មួយអង្គ​ដែល​គង់​ក្នុង​វត្ត​នេះ​ព្យាយាម​រារាំង​ការបណ្តេញចេញ​នេះ​ពី​អាជ្ញា​លែង​បាន​។ ជំនឿ​មិន​មិន​គួរអោយ​ជឿ​ព្រោះតែ​ស្ត្រី​ម្នាក់​នេះ​បាន​អះអាង​ថា​កើតកូន​មក​ជា​ពង និង​ជា​ជ​ញ្ចៀ​ន​បាន​ស្នាក់នៅ​ក្នុង​វត្ត ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​៣​ទៅ​៤ នាំអោយ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ឋសាសនា ធ្វើ​អោយ​ព្រះ​អនុគណ​ស្រុក លោក​អភិបាលស្រុក និង​មន្ត្រី​ធម្មការ​ស្រុក​បរិបូរណ៌ ជាច្រើន​រូប​បាន​ទៅ​ប្រជុំ ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី ហៅ​វត្ត ដំរី កាលពី​ថ្ងៃ​ទី​១៨ ខែតុលា វត្ត​នេះ​ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រា​ល ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៌ ដើម្បី​បណ្តេញ​អោយ​ស្ត្រី​រូប​នោះ​ចេញពី​វត្ត​។
​សូមបញ្ជាក់​ថាៈ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៤​មាន​ការប្រជុំ​ដើម្បី​សុំ​អោយ​ស្ត្រី​នោះ​ចេញពី​វត្ត ព្រះ​អនុគណ​ស្រុក​បរិបូរណ៌ ព្រះនាម អៀង សារឿ​ន បាន​មាន​សង្ឃដិការ​ថា​៖​ក្នុងនាម​អាត្មា​ជា​មន្ត្រី​សង្ឃ​ស្រុក អាត្មា​សុំ​បិណ្យបាត ញោម​ស្រី ជា អ៊ី​ត អាយុ​៤២​ឆ្នាំ ដែល​បាន​មក​ស្នាក់ នៅ ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី ហៅ​វត្ត​ដំរី​កូន​នេះ ដែល​បាន​អះអាងថា​៖​បាន​កើតកូន​មក​ជា​ពង​ជា​ជ​ញ្ចៀ​ន​នោះ អោយ​អញ្ជើញ​វិលត្រឡប់​ទៅ​លំនៅដា្ឋន​វិញ ព្រោះថា​ការ​យក​ទី​អារាម​ធ្វើ​របៀប​នេះ​ធ្វើអោយ​ប៉ះ ពា​ល់ ដល់​វិស័យ​ព្រះពុទ្ឋសាសនា​។​ព្រោះ​ថា​ទី​អារាម​គឺជា​កន្លែង​គោរពបូជា​ព្រះពុទ្ឋសាសនា មិនមែន​ធ្វើ​បែប​នាំគ្នា​មក​គោរព ពង​គោរព​ចិញ្ជៀន​ជា​អ្នក​មាន​បារមី​តាម​លទ្ឋិ​ព្រហ្មញសាសនា​នោះទេ​។ អាត្មា​មិន​បាន​ហាមឃាត់​រឿង​មាន​ជំនឿ​អី​នោះ​ទេ តែ​សូម​តែ​ម្យ៉ាង​គឺ​សូម​អញ្ជើញ​ញោមស្រី​នោះ​អោយ​ចេញពី​វត្ត​ហើយ​បើ​មាន​បារ​ម៉ី​ពូកែ​សា​សិទ្ឋ​មែន ពេល​ទៅ​ផ្ទះ​វិញ​ក៏​គង់តែ​គេ​ទៅ​តាម​រក ព្រោះ​ផ្ទះ​ញោម​នៅ​មិន​ឆ្ងាយ​ពី​នេះ​ប៉ុន្មាន​ដែរ ។​
​ ​ព្រះសង្ឃ​ព្រះនាម យ៉ង់ វណ្ណា​ន ដែល​គង់​ក្នុង​វត្ត​ព្រះឥន្ទ​កោ​សី​( វត្តមាន​លោក​តែ​មួយ​អង្គ​នេះ​) បាន​មាន​សង្ឃដិការ​ថាៈ ការ​អោយ​ស្ត្រី​នោះ​ចាកចេញ អាត្មា​មិន​ហ៊ាន​ហាមឃាត់​ទេ តែ​អាត្មា​ក៏​សុំ​បិណ្ឌបាត ដែរ គឺ​សុំ​អោយ​អោយ​ញោមស្រី ជា អ៊ី​ត បាន​ស្នាក់​នៅ​ក្រោយ​វត្ត​នេះ​វិញ​ដែរ ដោយ​ពេល​នេះ​កំពុង ធ្វើ​ផ្ទះ​មួយ ខ្នង​អោយ​ស្នាក់នៅ​ហើយ​។​អស់លោក​ជា​មន្ត្រី​ធម្មការ ជា​អាជ្ញាធរ​ស្រុក នៅ​ឆ្ងាយ​មិន​ដឹង​ទេ តែ​អាត្មា នៅ​ទី នេះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​គឺ​បាន​ដឹង​ច្បាស់​ណាស់​ពី​អ្វី​ដែល​ជា​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​អស់ លោក​មក​ថា​ដេញ​គឺ​ដេញ​ភ្លាម អញ្ចឹង​គ្នា​រក​កន្លែង​នៅ​ម៉េច​ទាន់ ម្យ៉ាងវិញទៀត​ក្នុង​ច្បាប់​ព្រះពុទ្ឋ សា សនា ក៏​មិន​បាន​ហាមឃាត់​មិនអោយ​បុគ្គល​ណា​មាន​ជំនឿ អ​រូបិយ​បែបនេះ​ដែរ ។​
​ ​លោក ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បរិបូរណ៏ បាន​មាន​ប្រសា​ស​ថា មិន​មែន​គេ​មិន​អោយ​ជឿ​នោះទេ ជឿ​អី​ក៏​ជឿ​ចុះ តែ​សុំ​អោយ​ចាក​ចេញពី​វត្ត ព្រោះ​វត្ត​ជា​កន្លែង​សម្រាប់​ពុទ្ឋបរិសទ័ មក​គោរពបូជា​ព្រះពុទ្ឋសាសនា ហើយ​រឿង​ថា​សុំអោយ​គាត់​នៅ​ក្រោយ​វត្ត ក៏​មិនបាន​ដែរ ព្រោះ​ឆ្ងាយ​តែ​ពី​សាលា​ឆាន់​ដែល​គាត់​កំពុងស្នាក់នៅ​ប្រហែល​៥០​ម៉ែត្រ​ប៉ុណ្ណោះ ដូចជា​ដូច​ទេ បើ​បានចេញ​ហើយ​សុំ​អោយ​គាត់​ទៅ​ស្នាក់​នៅ​ទីណា​ដែល​ឆ្ងាយ​ពី​វត្ត ឬ​បើ​មិន​អញ្ចឹង​ទៅ​ផ្ទះ​គាត់​ក៏​ល្អ​ដែរ​។ បើ​មិន​ចេញ​តាម​ការ អញ្ជើញ របស់​អាជ្ញាធរ​ទេនោះ អាជ្ញាធរ​ស្រុក និង​ខេត្ត នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ជាមិនខាន ។
​ ​ដោយសារតែ​មិន​អាច​ប្រឆាំង​និង​អាជ្ញាធរ​បាន នៅ​ល្ងាច​ថ្ងែ​ទី ២០ ខែ តុលា​នេះ គេ​ឃើញ​ស្ត្រី​រូប នោះ​បាន​ព្រម​រើ​សម្ភារៈ​របស់ខ្លួន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ទាំង​ក្តី​មួ​រហ្មង​និង​ខឹង​យ៉ាងខ្លាំង ។
​ លោក ថា​ន់ សា​រុំ បាន​និយាយថាៈ ព្រះសង្ឃ​ដែល​កំពុង​គ​ង្គ​នោះ​វត្ត​ដំរី​កូន​នេះ គឺ​ទើប​មកពី​ភ្នំពេញ​ហើយ​
​មក​ស្នាក់នៅ​វត្ត​ពន្លៃ បន្ទាប់​មក​សុំ​មក​ស្នាក់​នី​វត្ត​ដំរី​កូន​នេះ​តែ​ជាង​៣​ខែ​មុន​ប៉ុណ្ណោះ ក៏​ស្រាប់តែ​មាន​បញ្ហា​នេះ​ឡើង​។​ពុទ្ឋបរិស័ទ​ចំណុះជើងវត្ត​និយាយថាៈ​វត្ត​មួយ​នេះ​អស់​ចៅអធិការ​វត្ត​៣​អង្គ​គឺ​ទី​១​សឹក ដោយ​ខ្លួនឯង ទី​២​រៃអង្គាស​បច្ច័យ​បាន​យក​លុយ​ទិញ​ឡាន​ជិៈ​ផ្ទាល់ខ្លួន និង​ទី​៣ រៃអង្គាស​ស្រូវ​បាន​យក​ទៅ​លក់ បាន​លុយ​ជាង​៦​លាន​រៀល រត់ចោល​វត្ត​បាត់​តែ​ម្តង​៕
2014-10-22_221022

មតិយោបល់