សេអ៊ូល៖ កម្មករក្រុមហ៊ុនផលិតរថយន្ត Hyundai នៅក្នុងប្រទេសកូរ៉េខាងត្បូងបាននាំគ្នាធ្វើកូដកម្ម បន្ទាប់ពីការតវ៉ាតំឡើងប្រាក់ខែមិនបានសម្រេច។
នៅថ្ងៃទី២៣ខែតុលា ឆ្នាំ ២០១៤ នេះ តំណាងសហជីពបានថ្លែងឲ្យដឹងថា មានកម្មករប្រមាណជា ៩៧ភាគរយ នៃកម្មករសរុប ១០.០០០នាក់ បាននាំគ្នាធ្វើកូដកម្ម បន្ទាប់ពីការចរចាកាលពីថ្ងៃទី១៩ខែកញ្ញា មិនបានសម្រេច។ លោក Kim Hyeong-gyun តំណាងសហជីពបានប្រាប់ AFP ថា ពួកគេចង់ទាមទារឲ្យក្រុមហ៊ុនតំឡើងប្រាក់ ៦,៥ភាគរយនៃប្រាក់ខែគោល និងផ្ដល់ប្រាក់រង្វាន់ទៅលើប្រាក់ថ្លៃឈ្នូល ១០សប្ដាហ៍។
លោកបានបន្តទៀតថា កម្មករទាំងអស់ទទួលបានប្រាក់ខែតិច ហើយប្រាក់រង្វាន់ និងប្រាក់បន្ថែមម៉ោង ក៏មានកម្រិតតិចតូចផងដែរ ដូច្នេះហើយទើបកម្មករទាំងអស់នាំគ្នាធ្វើកូដកម្ម៕
ព័ត៌មានជាតិ
មតិយោបល់