ព័ត៌មានជាតិ

ដាច់ភ្លើងនៅខណ្ឌសែនសុខ

ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះ១០នាទីថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១០៖២៥នាទីព្រឹក មានករណីលោតដាច់ចរន្តពីអនុស្ថានីយទី១ (GS1-F2A) ដែលបណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួន ស្ថិតនៅផ្លូវសម្តេចជាស៊ីម ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី (បុរីប៉េងហួត បុរីពិភពថ្មី) ភូមិប៉ាយាប និងភូមិប៉ាយាបខាងកើត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ករណីដាច់ចរន្តអគ្គិសនីនេះ អាជ្ញាធរអគ្គិសនីបញ្ជាក់ថា បានបញ្ជូនក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីធ្វើការជួសជុលជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ៕

មតិយោបល់