ព័ត៌មានជាតិ

“​ព្រះទីនាំង​សា​រ៉ា​យ​អណ្តែត​ចង្ហាន់​ហុយ​” ចុះ​ពី​បង្គង​ទៅ​ហាត់​ហ្វឹកហ្វឺន​ត្រៀម​​ប្រកួត​នាពេលខាងមុខ​

​កំពង់ឆ្នាំង​៖ “​ព្រះទីនាំង​សា​រ៉ា​យ​អណ្តែត​ចង្ហាន់​ហុយ​” ជា​ឈ្មោះ​ទូកង​មួយ​ដែល​ពេល​ប្រកួត​ជាប់​លំដាប់​ថ្នាក់លេខ​១ ជា​រៀងរាល់ឆ្នាំ​មិន​ដែល​ចាញ់​គេ​ឡើយ​ក្នុង​ទិវា​បុណ្យ​អំ​ទូក​កន្លងមក​។​ទូកប្រណាំង​ដ៏​ល្បី​មួយ នេះ បន្ទាប់​ពី​ជួសជុល​និង​លាបថ្នាំ​ថ្មី​រួច​មក ត្រូវបាន​គណៈ កម្ម​ការ​ទូក​ធ្វើ​ពិធី​ក្រុង​ពាលី ដើម្បី​ដាក់​ចុះ​ពី​បង្គង​ក្នុង​វត្ត​វិហារ​ហ្លួង ហៅ​វត្ត​ផ្សារ​ស្ថិតក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរណ៏​ខេត្ត កាលពី​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ​២០១៤ ហើយ​បាន​ដង្ហែរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ចុះ​ទៅ​កំពង់ទឹក​ឃុំ​ឆ្នុកទ្រូ និង​បាន​សំចត នៅ​ភូមិ​កំពង់ព្រះ​គរ​គី ដើម្បីអោយ​ក្រុម​កីឡាករ​ស្នាក់នៅ​ធ្វើ​ការហ្វឹតហាត់​នៅទី​នោះ​មុន​នឹង​ចេញ​ទៅ​ធ្វើ​ការប្រកួត​។
​ ​លោក សេង ប៊ុនហេង ប្រធាន​គណៈកម្មការ​ដឹក​នាំ​ទូកប្រណាំង​ខាងលើនេះ បាន​ប្រាប់ថា​៖ ទូក ឈ្មោះ “​ព្រះទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ​” ធ្លាប់បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​ចំនួន​៣​លើក​និង​
​ចំណាត់​ថ្នាក់​លើស​ភណ្ឌ័​ភាពលេខ​១​ចំនួន​១​លើក ។ ទូក​នេះ​មាន​ចំណុះ​កីឡាករ​៤៨​នាក់​ដែល នឹង​ត្រូវ​ហ្វឹកហាត់​នៅក្នុង​ភូមិ​កំពង់ព្រះ​គរ​គី ឃុំ​ឆ្នុកទ្រូ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​វិឆ្ឆិកា ទើប​ទៅ​ចូលរួម​ការប្រកួត​សាកល្បង​ជាមួយ​ទូក​ក្នុង​ខេត្ត​ដទៃទៀត​នៅ​ស្រុក​កំពង់ត្រឡាច មុន​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ឡើង​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី ៧ ខែ​វិឆ្ឆិកា ខាង​មុខ​ន​នេះ ។
​ ​គណៈកម្មាការ​ទូ​កងខា​ង​លើ​នេះ​បាន​រំ​ឮ​ក​ពី​ប្រវត្តិ​ឈ្មោះ​ទូក​នោះ​ថា​៖​កាលពី​យូរលង់​មក​ហើយ​មាន​ចៅអធិការ​វត្ត​មួយអង្គ​ព្រោះតែ​ស្រុកទេស​កើត​កល​យុគ​សង្គ្រាម​បាន​លាក់​ឈើ​មួ​យ​ដើម​ទុក​។​លុះ​ស្រុក​សាន្តត្រាន បាន​យក​ឈើ​នោះ​ធ្វើ​ជា​ទូកង ហើយ​បាន​និមន្ត​បិណ្ឌបាត​ទៅ​ទី​ឆ្ងាយៗ​ណាស់ តាម​ទូកង​នោះ មាន​ល្បឿន​លឿន​ខ្លាំង​ណាស់ ទោះ​ទៅដល់​ទី​ណាក៏ដោយ ពេល​ត្រឡប់​មក​ដល់​វត្ត​វិញ​ចង្ហាន់​នៅ​តែ​ក្តៅ​ហុយ​ដដែល ទើប​អោយ​ឈ្មោះ​ទូក​នោះ​ថា​៖ ទូក​ចង្ហាន់​ហុយ​។​
​ឯ​ពាក្យ​ថា​សា​រ៉ា​យ​អណ្តែត គឺ​កាលដែល​ព្រះ​ចៅអធិការ​នោះ​យក​ឈើ​ទៅ​លាក់ទុក​យូរ​ខែ​ឆ្នាំ ខ្លាច​ធ្វើ​អោយ​ប្រេះ​ខូច ព្រះអង្គ​បាន​យកសា​រ៉ា​យ​ទៅ​គ្រប​ពីលើ​ឈើ​នោះ​។​ចំណែក​ពាក្យ​ថា ព្រះទីនាំង គឺ​ក្រោ​
​យ​ពី​ដឹងថា​៖ ទូក​នោះ​មាន​ល្បឿន​លឿន​អស្ចារ្យ ព្រះគ្រូ​ចៅអធិការ​បាន​យក​ទៅ​ថ្វាយ​ស្តេច​មួយ​អង្គ​កាលពី​សម័យ​នោះ​ទុក​ជា​ព្រះទីនាំង​ក្នុងការ​ធ្វើ​សឹក​សង្គ្រាម ក៏ដូចជា​សម្រាប់​យាង​ទៅ​ទី​ឆ្ងាយៗ​បាន​ទាន់​ចិត្ត ទើប​តំណរ​ក្រោយៗ​មក​ទើប​គេ​ហៅថា​ព្រះទីនាំង ហើយ​នៅពេល​ក្រោយមក​វត្ត​ផ្សារ​នេះ​តែង មាន​ទូកង​ប្រ​
​ណាំង​របស់​វត្ត និង​បាន​ដាក់ឈ្មោះថា “​ព្រះទីនាំង​សា​រ៉ា​យ​អណ្តែត​ចង្ហាន់​ហុយ​” តៗ​គ្នា​មក​។
​ ​លោក ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បររិ​បូណ៌ និង​លោក ប៊ិន សុផាន មេឃុំ​ផ្សារ សំណូមពរ​ធ្វើការ​អំពាវ​ដល់​សប្បុរសជន​ទាំងអស់ សូមមេត្តា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទូកង​ខាងលើ​នេះ​តាម​សទ្ធា​ផង​ចុះ ព្រោះ​សព្វថ្ងៃ​កីឡាករ​អុំទូក​កំពុង​ខ្វះខាត​ជីវភាព​ក្នុងពេល​ស្នាក់​នៅ​ហាត់​ហ្វឹកហ្វឺន​អុំទូក ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ទិវា​បុណ្យអុំទូក​នៅក្នុង​រាជធានី​ភ្នំពេញ​នា​ពេលខាងមុខ​នេះ​៕
2014-10-23_203800

មតិយោបល់