ព័ត៌មានជាតិ

កម្ពុជា​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​បញ្ហា​សាងសង់ ទំនប់​វា​រី​អគ្គីសនី ដន​សា​ហុង​របស់ ឡាវ​

​ស្ទឹងត្រែង​៖​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធរ​បស់​រាជរដ្ឋាភិបាល​រួម និង​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល ព្រមទាំង​ប្រជា​សហគមន៍​បាន​ជួបជុំគ្នា​នៅ​ខេត្ត​ស្ទឹងត្រែង​ពិគ្រោះ​យោបល់​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ឲ្យ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នាំយក​សំណូមពរ​នេះ ទៅ​ចូលរួម​បើ​កិច្ចប្រជុំ​ជាមួយ​ប្រទេស​ចំនួន​៤​កម្ពុជា ឡាវ ថៃ និង​វៀតណាម ពី​រឿង​បញ្ហា​សាងសង់​វា​រី​អគ្គីសនី ដន សា​ហុង របស់​ប្រទេស​ឡាវ នៅ​ចុងឆ្នាំ​នេះ ។
​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ​នៅ​សណ្ឋាការ​រស្មី​ពេជ្រ​ខេត្តស្ទឹងត្រែង រយៈពេល​ពី​ថ្ងៃ​កន្លងមក​ថ្មីៗ​នេះ មាន​អ្នកចូលរួម​ជិត ១០០​នាក់ មកពី​ខេត្ត​ចំនួន​៦​ក្នុងប្រទេស​កម្ពុជា មាន​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង កណ្តាល តាកែវ និង​ខេត្ត​ព្រៃវែង រួម​និង សមាជិក​អង្ក​ការ ក្រៅ​រដ្ឋាភិបាល និង​ប្រជា​សហគមន៍​មកពី​តាម​ខេត្ត​ទាំង​៦​ខាងលើ​នេះ​ផង​ដែរ ។
លោក ហេង រដ្ឋ​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​មក​ពី​ខេត្ត​ក្រចេះ​បាន​អះអាង​ថាៈ​ការជួបជុំ​គ្នា​នេះ​ភាគី​កម្ពុជា​និង​រក​ឃើញ​បញ្ហា​ប្រឈម​ពិតប្រាកដ​ដែល​រងគ្រោះ​ពី​ការសាងសង់​វា​រី​អគ្គីសនី​ដន​សា​ហុង​របស់​ឡាវ ។​
លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថាៈ​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ជំទាស់​និង​អភិវឌ្ឍ​ន៏​នោះទេ​គឺ​ចង់​ឲ្យ​ឡាវ​ស្តាប់ សំណូមពរ របស់​ពួកគាត់ ហើយ​ឲ្យ​រាជ​រដ្ឋភិបាល​ទាំង​សងខា​ង ស្វែងរក​ដំណោះស្រាយ​ត្រឹមត្រូវ ដើម្បី​ប្រយោជន៍​ប្រទេស​ទាំង​ពីរ​ខ្ញុំ​សំណូមពរ​ថាៈ ការសាងសង់​ទំនប់​វា​រី​អគ្គីសនី​ដន​សា​ហុង​នេះ ប្រសិន​ប៉ះបាល់​មាន​កំរិត​តិច​ការសាងសង់​ហ្នឹង យើង​អាច​ទទួលយកបាន ក៏ប៉ុន្តែ​ប្រសិន​ការប៉ះពាល់​មាន​កំរិត​ធំធេង គឺ​ប៉ែក​ខាងក្រោម​អនុញ្ញាត​ឲ្យ​សាងសង់​ឬ​មិន​ឲ្យ​សាងសង់ តែ​ប៉ះពាល់​ធំ​គឺ​មិន​ត្រូវ​ការសាងសង់​ទេ តែបើ​ថា​ប៉ះពាល់​តិច​គឺថា​សាងសង់​ទៅ​ព្រោះ​វា​មាន​ប្រយោជន៏​ទាំងអស់គ្នា​)​។​
លោក​គល់ វឌ្ឍនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​មាន​ប្រសា​ស​ន៏​ទទួលស្គាល់ថាៈ ដើម្បីឲ្យ​ការសាងសង់​ចៀសផុត​ពី​ផលប៉ះពាល់​នោះ ប្រជាពលរដ្ឋ​នែ​ប្រទេសជិតខាង ក៏​ត្រូវ​ការសិក្សា​ផងដែរ លើ​ការពិគ្រោះ​យោបល់​ជា​មុន​អំពី​កំណែ​ទំរង់​នេះ សំ​រាប់ឲ្យ​គណកម្មាធិកា​ជាតិ​ទន្លេមេគង្គ​យើងខ្ញុំ​ប្រមូលផ្តុំ​បាន​នៅ​គំនិត​មួយ​តំណាង​ឲ្យ​ខ្មែរ តំណាង​ឲ្យ​គំនិត​របស់​ខ្មែរ សំរាប់​យក​ទៅ​ជជេក​ជាមួយ​ប្រទេស ទាំង​៣ ទៀត​ឡាវ វៀតណាម និង​ថៃ អញ្ចឹង​កិច្ចប្រជុំ​នេះ សំខាន់​ខាង​មុខ​ហ្នឹង​ទៅ​ជជេក​ហ្នឹង​ប្រទេស​ទាំង​៣​ហ្នឹង ក្នុង​ស្មារតី​ក្នុង​ការថ្លឹងថ្លែង អំពី​ផលប្រយោជន៏​រវាងក​ម្ពុ​ជា ភូមិ​ផង​របង​ជាមួយ​ធ្វើ​យ៉ាងម៉េច ឲ្យមាន​សុខដុមរមនី​យកម្ម​ដល់​ការរស់នៅ​ក្មុង​តំបន់​នេះ​គឺ​ជា​គោល​ការណ៏សំខាន់​)​។​
​លោក មុម សារឿន​អភិបាលរង​ខេត្ត​ស្ទឹងត្រែង​មាន​ប្រសា​ស​ន៏​លើកឡើងថា​៖ ការអភិវឌ្ឍ​ផ្នែក​វ៉ា​រី​អគ្គីសនី​វា​ពិតជា​មាន​ផលប្រយោជន៏​ច្រើន​តែ​បើ​ការសាងសង់​ទំនប់​ដនសា​ហុង​នោះ វា ធ្វើឲ្យ​ប៉ះពាល់​ជីវចំរុះ​នៅ​តាម​ដង​ទន្លេមេគង្គ បាត់បង់​ផលប្រយោជន៏​របស់​ប្រជាជន​កម្ពុជា​តែមួយ ដូចនេះ​គ្រប់ភាគី​ត្រូវ​តែ​ចាំបាច់​ធ្វើការ​សិក្សា​ធ្វើ​យ៉ាងណាឲ្យ​ទទួលបាន​ផលប្រយោជន៏​ទាំងសងខា​ង​។
សូមបញ្ជាក់​ថា​៖ ទំនប់​វ៉ា​រី​អគ្គីសនី​ដន​សា​ហុង​ដែល​ប្រទេស​ឡាវ​សាងសង់​នេះ​មាន​ទីតាំង​នៅ​លើ​ទន្លេ​មេ នៃ​ទន្លេ​មេគង្គ ស្ថិត​នៅក្នុង​ស្រុក​ខុង ខេត្ត​ចំប៉ា​សាក់ នៃ​ប្រទេស​ឡាវ​ដែល​ទីតាំង​គម្រោង​នេះ​មាន​ចម្ងាយ​ប្រមាណ​ជាង​១.​គ​.​ម​ស្ថិតនៅ​ខ្សែទឹក​ខាងលើ ពី​ព្រំដែន​ប្រទេស​កម្ពុជា ឡាវ ជាប់​ត្រង់​ខេត្តស្ទឹងត្រែង​នៃ​ប្រទេស​កម្ពុជា​តែម្តង​៕

2014-10-23_203220

មតិយោបល់