ព័ត៌មានជាតិ

អគ្គនាយក​ក្រុម ហ៊ុន​តូ​តាល់ លោក Christophe de Margeris បាន​បាត់បង់​ជិវិត​ក្នុង​គ្រោះ ថ្នាក់​យន្ដហោះ​

​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​មួយ​នៅ​លើ​ពិភព លោក​របស់​បារាំង​កាលពី​ថ្ងៃ​ទី​២១ ខែ តុលា បានបញ្ជាក់​ថា អគ្គនាយក​ក្រុម ហ៊ុន​តូ​តាល់ លោក Christophe de Margeris បាន​បាត់បង់​ជិវិត​ក្នុង​គ្រោះ ថ្នាក់​យន្ដហោះ​នៅ​អាកាសយានដ្ឋាន​ទី ក្រុង​មូ​ស្គូ ។​

​នៅ​ក្នុង​ការប្រកាស​របស់​ក្រុមហ៊ុន តូ​តាល់​បាន​បញ្ជាក់ថា “​តូ​តាល់​គ្រុ​បមាន ការសោកស្ដាយ​យ៉ាងខ្លាំង​នៅពេល​អគ្គ នាយក​ក្រុមហ៊ុន លោក Christophe de Margeris បាន​បាត់បង់​ជិវិត​កាលពី​យប់ ថ្ងៃទី​២០​តុលា វេលា​ម៉ោង​១០​ម៉ោង ទីក្រុង​ប៉ារីស ។ គ្រោះថ្នាក់​យន្ដហោះ​កើត ឡើង​នៅ​អាកាសយានដ្ឋាន Vnukovo ទី ក្រុង​មូ​ស្គូ ដោយ​យន្ដហោះ​បាន​បុក​ទៅ នឹង​រថយន្ដ​ឈូស​ព្រិល ។ ការប្រកាស របស់​តូ​តាល់​គ្រុប បញ្ជាក់ទៀតថា ក្រៅ ពី​អគ្គនាយក​នៅមាន​មនុស្ស​៥​នាក់​ផ្សេង ទៀត​បាត់បង់​ជិវិត ។​

​បណ្ដាញ​ទូរទស្សន៍ RT របស់​រុស្ស៊ី បាន​ផ្សព្វផ្សាយ​ថា មាន​គ្រោះថ្នាក់​យន្ដ ហោះ​ដ៏​រន្ធត់​មួយ គឺ​យន្ដហោះ​បាន​បុក ទៅលើ​រថយន្ដ​ឈូស​ព្រិល​នៅពេលដែល ត្រៀម​ហោះហើរ​បណ្ដាលឱ្យ​មនុស្ស​៥ នាក់​ស្លាប់ ក្នុងនោះ​មាន​អគ្គនាយក​ក្រុម ហ៊ុន​ប្រេង​តូ​តាល់​របស់​បារាំង​លោក Christophe de Margeris ។​

​សារព័ត៌មាន Life News បាន​ផ្សាយ ថា លោក Christophe de Margeris ជា អ្នកដំណើរ​សំខាន់បំផុត​នៅលើ​យន្ដហោះ ពាណិជ្ជកម្ម​ធុន​តូច និង​ជំនួយការ​របស់ លោក​ម្នាក់ ព្រមទាំង​អាកាសយានិក​៣ នាក់ ។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា លោក Christophe de Margeris បាន​ត្រៀម​ហោះ ហើរ​ចាកចេញ​ពី​ទីក្រុង​មូ​ស្គូម​ក​កាន់ទី ក្រុង​បារី​ស តាម​ជើងហោះហើរ​ផ្ទាល់​។ អាកាសយានិក​ទាំង​៣​នាក់​ជា​ជនជាតិ បារាំង ។​
​ក្រុមហ៊ុន​ប្រេង​តូ​តាល់​របស់​បារាំងដែល មាន​ស្ថានីយ​ប្រេង​នៅ​ជុំវិញ​ពិភពលោក ដែល​បាត់បង់​អគ្គនាយក​ដ៏​ឆ្នើម​របស់ ក្រុមហ៊ុន វា​ជា​រឿង​មួយ​គួរឲ្យ​សោកស្តាយ​បំផុត​៕​
1200x630_285482_total-oil-ceo-christophe-de-margeri

មតិយោបល់