ព័ត៌មានជាតិ

David De Gea ច្រានចោល​ព័ត៌មាន​វិល​ទៅ​កាន់ Real Madrid

​អង់គ្លេស​៖​អ្នកចាំទី​ក្លិប​បិសាច​ក្រហម Manchester United លោក David De Gea បាន​ឆ្លើយតប ទៅ​នឹង​ពាក្យ​ច​ចាម​អារាម ថា​គាត់​នឹង​ផ្លាស់​ទៅកាន់ Real Madrid វិញ ដោយ​ការបដិសេធ​ថា​ទីនេះ​គឺ​រីករាយ​ហើយ ។​
David De Gea គឺជា​អ្ន​ចាំ​ទីដ៏​ជោគជ័យ​មួយ ដូច​ទៅ​នឹង Iker Casillas ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ដែល​អាច​ជួយ​ឲ្យ Real Madrid កាន់តែ​មាន​ទំនុកចិត្ត ។​
​កាសែត​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ Marca បាន​អះអាង​នៅ​ដើមខែ​នេះ ថា កីឡាក​រវ័យ ២៣ ឆ្នាំ គួរតែ​ស្វាគមន៍​ទៅកាន់ ពហុ​កីឡដ្ឋាន Santiago Bernabeu និង​បាន​ណែនាំ​ឲ្យ​តំណាង​របស់​ខ្លួន​ពន្យា​ពេល ចរចារ​កុងត្រា​ថ្មី​ជាមួយ​នឹង​បិសាច​ក្រហម​។​

​អ្នក​ដែល​អាន​កាសែត​ខាងលើ ក៏​បាន​បោះឆ្នោត ឲ្យ De Gea ឲ្យទទួល​បាន​ជោគជ័យ ដូច Casillas នៅ Real Madrid ។ ការស្ទង់មតិ​នេះ បាន​ទទួល​ការរិះគន់​ពេញទំហឹង​ពី Los Blancos បើទោះបីជា​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន អឺរ៉ុប លើក​ទី ១០ កាល​ពី​រដូវ​កាល​មុន​ក៏ដោយ​នោះ ។​
​ទោះបីជា​យ៉ាងណា អតីត អ្នក​ចាំទី ក្លិប Atletico Madrid បានបញ្ជាក់​ការប្តេជ្ញាចិត្ត របស់ខ្លួន ជាមួយនឹង​បិសាច​ក្រហម ដោយ​អះអាង​ថា “​ទាំងនោះ​ជា​ពាក្យ​ច​ចាម​អារាម នៅ​ទីនេះ​ខ្ញុំ​សប្បាយរីករាយ​” ។​

​លោក​បាន​បន្តទៀតថា យើង​កំពុង​វិលត្រឡប់​ទៅកាន់ UEFA Champions League វិញ ហើយ​មាន​អារម្មណ៍​ថា នៅ​ចុងបញ្ចប់​ក្រុម​បាន​រួបរួមគ្នា ដោយ​លេង​យ៉ាង​ល្អ ក្រោម​ការគ្រប់គ្រង​គ្រូបង្វឹក​ថ្មី Louis van Gaal បន្ទាប់​ពី លេង​យ៉ាង​ខ្សត់ខ្សោយ ក្នុង​រដូវ​កាល ២០១៤ – ២០១៥ ។ កីឡាករ​នេះ​បាន​បន្ថែមទៀតថា វា​ជា​ធម្មតា​នោះទេ ដែល​យើង​លេង​ក្រោម​ការគ្រប់គ្រង​គ្រូបង្វឹក ថ្មី និង​គំនិត​ថ្មី ក្នុងនោះ លោក​តែងតែ​អះអាង​ថា​ត្រូវការ​ពេលវេលា តែ​ទីនេះ​គ្មាន​ការសង្ស័យ​ទៀត​ទេ ដោយ​បិសាច​ក្រហម បាន​វិល​ទៅកាន់ Champions League វិញ នៅ​រដូវ​កាល​ក្រោយ​៕

David De Gea

មតិយោបល់