ព័ត៌មានជាតិ

អ្នកដំណើរ​១២០​រួម​ជាមួយ​បុគ្គលិក​ពេទ្យ​ឆ្លង​វិ​រុស្សអី​បូឡា សង្ស័យ​មាន​ឆ្លង​វិរុស​ដែរ​

​មនុស្ស​ចំនួន ១២០​នាក់ នៅតែ​បន្ដ​ស្ថិត នៅក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ តាមដាន និង ធ្វើ រោគវិន្និច្ឆ័យ​រក​ជំងឺ Ebola នៅក្នុង​ទីក្រុង​ដា​ឡាស់ នៃ​រដ្ឋ​តិច​សាស់ ដែល​ជា​មុខសញ្ញា​សកម្ម នៃ​ការរីក​រាលដាល​ធ្ងន់ធ្ងរ នៅ​តំបន់​ភាគខាងត្បូង​សហរដ្ឋ​អាម៉េរិក ខណៈ ដែល​ចំនួន​មនុស្ស រាប់សិប​នាក់​ផ្សេងទៀត​បាន​ចាកចេញ ពី​មន្ទីរពេទ្យ បន្ទាប់​ពី​ធ្វើ​ការតាមដាន​រយៈពេល ៣​សប្ដាហ៍​រួចមក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ ចេញផ្សាយ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៤ នេះ​ដោយ​យោង តាម​ការ អះអាង​ពី​មន្ទីរ​សុខាភិបាល​ក្រុង​ដា​ឡាស់ បាន​ចេញ​សេចក្ដីប្រកាស​ថា មាន​មនុស្ស ចំនួន ៤៣​នាក់​ដែល​ពួក គេ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​បុរស​ជា​អ្នកជំងឺ Ebola ដែល​បាន​ស្លាប់​ជា​ករណី​ដំបូង​នៅ​អាម៉េរិក ។ ដោយសារ​តែ​ករណី​នេះ ក្រសួង​សុខាភិបាល​បញ្ជា​ក់ថា ក្រុម​មនុស្ស​ដំបូង​ដែល​បាន​ប៉ះពាល់​ទៅ​នឹង អ្នក ជំងឺ ដ៏​កាច​សាហាវ ថា​នៅក្នុង ប្រទេស​របស់​ខ្លួន កំពុងស្ថិត​នៅ​ក្នុង​ស​ភាពគ្រោះថ្នាក់ ហើយ​ត្រូវ​ទទួល ការ​ពិនិត្យ​ជា​បន្ទាន់​។​

​ប្រភព​ពី​ក្រសួង​ខាងលើ​បាន​បន្ថែម​ទៀត បើទោះបីជា​ករណី​ជំងឺ​នេះ​ហាក់​មាន​សភាព ថមថយ​ក្ដី ប៉ុន្ដែ​យើង​នៅតែ​បន្ដ​ខិតខំ​ព្យាយាម​បន្ថែម​ទៀត​រហូតដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ខាងមុខ​។​បច្ចុប្បន្ននេះ មនុស្ស ១២០​នាក់ ខាងលើ​កំពុង​ស្ថិត​នៅក្នុង​បញ្ជី​តាមដាន​នៅឡើយ ហើយ ចំនួន ៧៥​នាក់​ក្នុងចំណោម​ពួកគេ ដែល​បាន ទទួល​ការពិនិត្យ​រួចរាល់ នឹង​តម្រូវឲ្យ ចាកចេញ ពី​មន្ទីរពេទ្យ នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ដែល​ជា​អំឡុងពេល តាម ដាន​ជំងឺ Ebola រយៈពេល ២១​ថ្ងៃ​យ៉ាងតិច ព្រោះនេះ​ជា​ពេល​កំណត់ នៃ​ការវិវឌ្ឍ​ជំងឺ Ebola​។​
​មនុស្ស ១២០​នាក់​ដែល​ស្ថិត​នៅក្នុង​បញ្ជី​តាមដាន ជា​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយនឹង​ស្ត្រី បុគ្គលិក​ផ្នែក សុខាភិបាល​ចំនួន ២​នាក់ ដែល​បាន​ឆ្លង​ករណី​ជំងឺ​នេះ​នៅក្នុង​ប្រទេស​រហូត​មក ដល់​បច្ចុប្បន្ន​។ អ្នកជំងឺ​ទាំង​ពីរ​នាក់​នេះ បាន​ឆ្លង ខណៈពេល​ដែល​បាន​មើល​ការថែទាំ​បុរស អ្នកជំងឺ​ដំបូង​ឈ្មោះ ឌុន​ខេន នោះ​ត្រូវបាន​ផ្លាស់​ចេញ​ពី​មន្ទីរពេទ្យ​ក្រុង​ដា​ឡា​ស់កាល ពី​សប្ដាហ៍​មុន​នេះ ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ ម៉ា​រី​ឡេន និង​អា​ត្លង់​តា ហើយ​ដោយសារតែ​អ្នក​ទាំង​ពីរ មាន​សភាព​ជំងឺ​ធ្ងន់ធ្ងរ​៕​
ebola

មតិយោបល់