ព័ត៌មានជាតិ

អាហារ​ដែល​ល្អ​បំផុត​ដែល​ស្ត្រី​ទើប​សម្រាលកូន​រួច​គួរ​ទទួល​ទាន​

​មិន​ត្រឹមតែ​ក្នុងពេល​ដែល​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ទេ ការថែរក្សា​សុខភាព​មាន​សារៈសំខាន់​សម្រាប់​ស្ត្រី​។ តែ​ក្រោយ​ពេល​សម្រាល​រួច រាងកាយ​របស់​អ្នក​ក៏​ត្រូវការ​ពេលវេលា​ដើម្បី​ព្យាបាល​ផងដែរ​។ អ្នក​ត្រូវ​ចំណាយ​ពេលវេលា​យ៉ាងតិច​ពី ៤ ទៅ ៦ សប្តាហ៍​ដែល​គេ​ហៅថា​ក្រោយពេល​សម្រាល​រួច​។ ក្នុងអំឡុងពេល​សម្រាល​កូន​រួច ស្ត្រី​តែងតែ​មាន​បញ្ហា​ខាង​រាងកាយ និង​ខាង​ចិត្តគំនិត​។ ម្តាយ​គួរតែ​ទទួលទាន​សារធាតុចិញ្ចឹម​ឲ្យបាន​គ្រប់គ្រាន់​ជា​ចាំបាច់ ដើម្បី​ចៀសផុត​ពី​បញ្ហា​ទាំងអស់​នេះ​នៅក្រោយពេល​សម្រាល​។

ម្តាយ​គួរតែ​ទទួលទាន​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម​, ងាយស្រួល​ដល់​ការរំលាយ​អាហារ​, ត្រូវ​ចៀសវាង​អាហា​រណា​ហិល​ដូចជា​៖ ម្ទេស​, ម្រេច និង​ជាតិ​អាល់​កុល ដែល​ផ្តល់​ផលប៉ះពាល់​ដល់​ទឹកដោះ​កូនបៅ​។ ដាក់​កម្រិត​លើ​ភាព​ត្រជាក់​, អាហារ​សមុទ្រ​ដូចជា​ត្រី​, នៅ​រយៈពេល ៦ សប្តាហ៍​ដំបូង​ក្រោយពេល​សម្រាល​។ ការ​តម​អាហារ​តែងតែ​កាត់បន្ថយ​ភាព​ផ្សេង​គ្នា​នៃ​របប​អាហារ​, ធ្វើឲ្យ​មាន​កង្វះ​សារធាតុចិញ្ចឹម​, ប៉ះពាល់​ដល់​បរិមាណ និង​គុណភាព​នៃ​ទឹក​ដោះ​។ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​អាច​ជួយ​ឲ្យ​ម្តាយ​ជា​សះស្បើយ​បាន​លឿន​។

នៅពេល​បំបៅ​ដោះកូន ម្តាយ​ត្រូវ​ការបន្ថែម​សារធាតុចិញ្ចឹម ៥០០ កាឡូរី​ក្នុង ១ ថ្ងៃ ជាពិសេស​គួរតែ​ទទួលទាន​នំ​ស្រួយ​ឲ្យបាន​ច្រើន​។ គួរ​មាន​គ្រឿងផ្សំ​អាហារ​ឲ្យបាន​គ្រប់គ្រាន់​ដូចជា​៖ គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ​, អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់​, ខ្លាញ់​, វីតាមីន A, កាល់ស្យូម និង​សារធាតុ​ខនិជ​។ ដើម្បី​ឲ្យមាន​ទឹកដោះ​គ្រប់គ្រាន់ ម្តាយ​គួរតែ​ទទួលទាន​ទឹក​ឲ្យបាន ៣ លីត្រ​, ប្រេង​ខ្យង​, ទឹកក្រូច​, ទឹកដោះគោ​ជា​រៀងរាល់ថ្ងៃ​…​។ របប​អាហារ​អាច​ត្រូវបាន​គេ​បែងចែក​ជា ៣-៤ ពេល​ក្នុង ១ ថ្ងៃ​។ ទទួលទាន​ល្ហុង ឬ​សម្ល​ដំឡូងបារាំង​ជាមួយ​ឆ្អឹងជំនី​នឹង​អាច​ជួយ​ឲ្យ​សម្បូរ​ទឹកដោះ​។

ស្ត្រី​ភាគច្រើន​តែងតែ​រោគ​ទល់លាមក​ក្រោយពេល​សម្រាល​។ ការ​ឧស្សាហ៍​ទល់លាមក​ពេក​អាច​នឹង​ផ្តល់​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដូចជា​៖ កើត​ជំងឺ ឬ​ស​ដូង​បាត​, ធ្លាក់​ស្បូន​… មធ្យោបាយ​ដែល​ប្រសើរ​បំផុត ដើម្បី​ចៀសផុត​ពី​រោគ​ទល់លាមក​នេះ ស្ត្រី​ត្រូវ​ទទួល​ទាន​បន្លែ​បៃតង​ឲ្យបាន​គ្រប់គ្រាន់​, ទទួលទាន​ទឹក​ឲ្យបាន​គ្រប់គ្រាន់​។ ក្រោយ​ទទួលទាន​អាហារ​រួច ម្តាយ​គួរតែ​ទទួលទាន​ផ្លែឈើ​ស្រស់ៗ​, ត្រូវ​បែងចែក​ការ​ទទួលទាន​អាហារ ៣ ទៅ ៤ ដង​ក្នុង ១ ថ្ងៃ​នឹង​ជួយឲ​រាងកាយ​កាន់តែ​ស្រស់ថ្លា​, ងាយស្រួល​ដល់​ការរំលាយ​អាហារ​។ ជាតិ​ដែក គឺជា​ធាតុ​ដែល​ចាំបាច់​នៅ​ក្នុង​ការផលិត​ឈាម​, បញ្ជូន​សារធាតុចិញ្ចឹម និង​អុកស៊ីសែន​ទៅដល់​ចំហេះ​ថាមពល​សម្រាប់​រាងកាយ​។

កង្វះ​ជាតិ​ដែក​ក្រោយពេល​សម្រាល​រួច​អាច​បណ្តាល​ឲ្យ​៖ វិលមុខ​, ឧស្សាហ៍​ភ្លេចភ្លាំង​, ប៉ះពាល់​ដល់​ប្រាជ្ញា​របស់​កុមារ​តាមរយៈ​ទឹកដោះ​ម្តាយ​។ ស្ត្រី ក្រោយ​សម្រាលកូន​រួច ជាតិ​ដែកមាន​ភាពចាំបាច់​ដែ​ល​ត្រូវ​មាន​នៅ​ក្នុង​របប​អាហារ​, ត្រូវ​ផឹកថ្នាំ​ជាតិ​ដែក​ជាប្រចាំ​។ អាហារ​មាន​ជាតិ​ដែក​មានដូចជា​៖ បន្លែ​, ផ្លែឈើ​, ស៊ុត​លឿង​, សាច់​គ្មាន​ខ្លាញ់​, ត្រី​, បន្លែ​, សាច់គោ​… ប្រសិនបើ​មិនបាន​ធ្វើ​ការទូទាត់​បរិ​មាណនៃ​ជាតិ​ដែក​នៅក្នុង​របប​អាហារ​ទេនោះ ម្តាយ​អាច​ប្រើប្រាស់​ឱសថ​ដែល​មាន​ផ្ទុក​ជាតិ​ដែក​។ ទទួលទាន​ផ្លែឈើ​ច្រើន​ទទួលបាន​វីតាមីន C ជួយ​បង្កើន​ជាតិ​ដែក​។ ប្រូតេអ៊ីន​អាចជួយ​ពង្រឹង​សាច់ដុំ​, បង្កើន​ការការពារ​ប្រឆាំង នឹង​ការឆ្លង​មេរោគ​ក្រោយ​ពេល​សម្រាលកូន​, ទទួលបាន​ថាមពល​ពេញលេញ​។ អាហារ​ទាំងអស់នេះ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​មានដូចជា​៖ សាច់​, ទឹកដោះគោ​, ផលិតផល​ប្រចាំ​, មាន់​, សណ្តែក​, ស៊ុត​, សណ្តែកដី​, ត្រី​, អាហារ​សមុទ្រ​, ផ្លែ​បឺរ​។​

​សារធាតុចិញ្ចឹម​នៅក្នុង​ទឹកដោះគោ និង​តុល្យភាព​នៃ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ផង​។ ច្រើន​ជាង​នេះ​ទៀត ទឹកដោះគោ​ក៏​អាច​ផ្តល់​នូវ​ថាមពល​ចាំបាច់​បន្ថែម​, ប្រូតេអ៊ីន​ខ្ពស់​, ជាតិ​ដែក​, កាល់ស្យូម​, វីតាមីន និង​សារធាតុ​ខនិជ​ចាំបាច់​ជួយ​ដល់​ម្តាយ​ដែល​មិន​បាន​សម្រាក​គ្រប់គ្រាន់​នៅពេល​យប់​៕​

មតិយោបល់