ប៉េកាំង៖ នេះជាលើកទី៤ហើយ ដែលលោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook ធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជាទឹកដីមួយរើសអើងបច្ចេកវិទ្យាអាមេរិក។
នៅក្នុងវេទិកាសំណួរចម្លើយប្រមាណជា ៣០នាទី លោក Mark Zuckerberg បានធ្វើឲ្យអ្នកចូលរួមស្ដាប់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែលោកបាននិយាយជាភាសាចិន។ នេះជាលើកទី៤ហើយដែលនាយកប្រតិបត្តិរូបនេះបានមកដល់ប្រទេសចិន ប៉ុន្តែវាជាលើកដំបូងសម្រាប់លោក ដែលនិយាយភាសាចិនជាសាធារណៈ។ គោលបំណងធំនៃវត្តមានរបស់ Mark Zuckerberg គឺលោកចង់នាំយកអ៊ីនធើណែតទៅកាន់ពិភពលោក។
លោក Mark Zuckerberg បានហាត់រៀនភាសាចិន ចាប់តាំងពីលោកមានទំនាក់ទំនងស្នេហាជាមួយនឹងភរិយារបស់លោក ដែលជាកូនកាត់ចិន-អាមេរិក ហើយលោកក៏បានរៀនពីវប្បធម៌ចិនតាមរយៈក្រុមគ្រូសារខាងភរិយាផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់