ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ទឹកដោះគោស្រស់ ទឹកដោះគោជូ ទឹកដោគោខាប់ ត្រីខកំប៉ុងនិងស្រាបៀរ ដែលខូចគុណភាពនៅស្រុកម៉ាឡៃ!..

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះ តាមម៉ាត ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល បានដកហូត និងឃាត់ទុក ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖ ទឹកដោះគោស្រស់,ទឹកដោះគោជូ ,ទឹកដោគោខាប់,ត្រីខកំប៉ុង,ទឹកផ្លែឈើ,ចាហ៊ួយ,ស្រាបៀរ,ទឹកក្រូចទឹកស៊ីរ៉ូ ,ប្រេងឆា,ទឹកម្ទេស,ទឹកអាស៊ីតអាសេទិច សរុប១១៤កំប៉ុង និង១១ដប ស្មើនឹង ៩៩៥គីឡូក្រាម៕

មតិយោបល់