ព្រះសីហនុៈ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីព្រឹក មានករណីបាក់ទ្វារសាលារៀនសាគូរ៉ា កម្ពុជា-ជប៉ុន (ទំនប់រលក) បណ្តាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួស ស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្មេងរងគ្រោះឈ្មោះ សូ ជិន ភេទប្រុស អាយុ៥ ឆ្នាំ សិស្សថ្នាក់មត្តេយ្យ, មានឪពុកឈ្មោះ ឆោម ចាន់ អាយុ៣២ឆ្នាំ មុខរបរនេសាទ, ម្តាយឈ្មោះ គី ហុកណាក់ អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់ក្រុម២៤ ភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ។
មូលហេតុ៖ ដោយសារក្មេងៗ ឡើងជិះតោងទ្វារលេង បណ្តាលឲ្យបាក់សង្កត់មកលើ ។
ក្រោយពេលកើតហេតុ ក្មេងរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិក មួយកន្លែង ដើម្បីព្យាបាល ៕
មតិយោបល់