ព័ត៌មានជាតិ

ចិន​ក្លាយជា​ប្រទេស​ផលិត​មនុស្ស​យន្ត​ធំ​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​

​ស៊ិនហួ​៖ ចិន​នឹង​ក្លាយជា​ប្រទេស​ផលិត​មនុស្ស​យន្ត​ធំជាងគេ​នៅលើ​ពិភពលោក ខណៈ​ដែល​មាន​ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​ជាង ៣០​កំពុងតែ​សាងសង​រោងចក្រ​ឡើង​។​

china-robot

​លោក Qu Daokui នាយករង​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិស្វកម្ម​មនុស្ស​យន្ត​របស់​រដ្ឋាភិបាល​ចិន​បាន​ថ្លែង​ឲ្យដឹង​នៅ​ក្នុង​វេទិកា​មួយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ថា មនុស្ស​យន្ត និង​អ៊ី​ន​ធើ​ណែ​ត នឹង​ធ្វើ​ការផ្លាស់ប្ដូ​រស​កល​លោក ជា​ពិសេស​នឹង​ធ្វើឲ្យ​ប្រទេស​ចិន​ចូល​ទៅ​កាន់​ទស្សន​វត្សរ៍​មាស​សម្រាប់​ការអភិវឌ្ឍ​ផលិតផល​មនុស្ស​យន្ត​ក្នុងស្រុក​។​

​លោក​បាន​បន្តទៀតថា មុន​ឆ្នាំ ២០០៨ ចិន​ជា​ប្រទេស​មួយ​ដែល​គ្មាន​ឧស្សាហកម្ម​ផលិត​មនុស្ស​យន្ត​នោះទេ ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មក ចិន​បាន​ក្លាយជា​ប្រទេស​ផលិត​មនុស្ស​យន្ត​មួយ​ធំ​ជាងគេ​នៅក្នុង​ឆ្នាំ ២០១៣ ហើយ​វា​នឹង​បន្ត​ធំ​ជាងគេ​នៅក្នុង​ពិភពលោក​ជា​រៀង​រហូត​ទៅ​។​
​យោងតាម​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​របស់​ចិន​បានឲ្យដឹងថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ការផលិត​មនុស្ស​យន្ត​របស់​ចិន​បាន​កើនឡើង ១០​ភាគរយ ហើយ​ប្រាក់​ចំណូល​ក៏​កើនឡើង ពី​៥​ទៅ​១០​ភាគរយ​ផង​ដែរ​៕

មតិយោបល់