ក្រុមហ៊ុន Sony បានប្រកាសបង្ហាញពីរបាយការណ៍ហរិវញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ ២០១៣ និងតួលេខនៃការលក់ទូរស័ព្ទដៃទំនើប Xperia ថាបានកើនឡើង។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុន Sony លក់ទូរស័ព្ទដៃទំនើប Xperia បានបានកើនឡើងដល់ ១០លានគ្រឿង ដែលកាលពីត្រីមាសចុងខែមិថុនា ឆ្នាំ ២០១៣ មានចំនួន ៩,៦លានគ្រឿង ហើយកាលពីឆ្នាំមាសទី៣ ឆ្នាំ ២០១២ មាន ៨,៨លានគ្រឿង។
ក្រុមហ៊ុន Sony បានបង្ហាញពីក្ដីរំពឹងទុករបស់ខ្លួននៅត្រីមាសដំបូង ឆ្នាំ ២០១៤ ថា តួលេខនៃការលក់ទូរស័ព្ទដៃទំនើប នឹងកើនឡើង ៤២លានគ្រឿង ព្រោះថា នៅក្នុងរដូវលក់វិស្សមកាលនាចុងឆ្នាំនេះ នឹងអាចជួយឲ្យការលក់ទូរស័ព្ទ Sony កើនឡើង ហើយវានឹងហៀររហូតដល់ដើមឆ្នាំ ២០១៤៕
មតិយោបល់