ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បណ្ដាលឲ្យបាក់ដើមឈើលើ អគារស្នាក់នៅ និងរងរបួសសិស្ស ៣នាក់

កំពង់ធំ: កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៩:៣០នាទី មានករណីខ្យល់កន្រ្តាក់ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ បណ្តាលឲ្យបាក់ដើមឈើលើអាគារអិនតេនិសិ្សត (អាគារសិស្សានុសិស្សស្នាក់នៅ) និងរងរបួសស្រាលសិស្សចំនួន០៣នាក់រួមមាន៖
១.ជនរងគ្រោះឈ្មោះ ហូយ រតនា ភេទស្រី
២.ជនរងគ្រោះឈ្មោះ សៀន ឆេងលី ភេទស្រី
៣.ជនរងគ្រោះ ធឿន សាគូ ភេទស្រី

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ៕

មតិយោបល់