កំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់កំពុងរស់ក្នុងភាពក្រីក្រ ជាមួយកូនស្រីពិការភាពខ្វិនពីកំណើត អាយុ៧ឆ្នាំ បានលើកដៃសំពះសូមក្តីមេត្តាធម៏ ពីសប្បុរសជនជិតឆ្ងាយ ដែលរស់នៅក្នុងភូមិទឹកល្អក់ឃុំក្រាំងលាវ តាមរយៈអ្នកកាសែតយើងជួយដល់រូបគាត់ដែលកំពុងជួបនៅការខ្វះខាត ជីវភាពនេះផង ព្រោះ ក្រោយពីប្រពន្ឋគាត់បានស្លាប់ទៅគាត់មិនអាចទៅធ្វើការងារអ្វីបានឡើយ គឺមើលតែកូនស្រីខ្វិនម្នាក់នេះដេកនៅលើកន្ទេលតែប៉ុណ្ណោះ ។
លោក យ៉ាន សារិត មេភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ បាននិយាយថាៈ បុរសចំណាស់
រូបនោះមានឈ្មោះ ឈុន ថៃ អាយុ៧០ឆ្នាំ ប្រពន្ឋគាត់បានស្លាប់ចោលគាត់ កាលពី២ឆ្នាំមុន បន្សល់ទុក
ស្រីអាយុ៧ឆ្នាំ ដែលពិការ ខ្វិនពីកំណើត នៅជាមួយគាត់ គួរអោយវេទនាណាស់។ គ្រួសារនេះ គ្មានដីផ្ទះសំបែងនៅទេ កាលពីជាង១០ឆ្នាំមុនបានមកសុំដីចំការគេក្នុងភូមិទឹកល្អក់នេះស្នាក់ នៅគេអាណិតបានអោយនៅ ព្រោះយល់ ថាបានអ្នកចាំដីអោយដែរសោះនិងជួលគេអោយថែរក្សាដីចំការ ។
កាលណោះ ប្តីប្រពន្ឋទាំង២នាក់នេះ អាចដាំបន្លែបង្ការលក់ចិញ្ចឹមជីវិតបានគ្រប់គ្រាន់ដែរ ហើយ
ក្រោយមកក៏កើតបានកូនស្រីម្នាក់ជាអកុសលកូននោះពិការភាពតាំងពីកំណើតទៅទៀត គឺក្រជាន់លើក្រ។ កាលពីអំឡុង២ឆ្នាំ មុន ប្រពន្ឋគាត់បានស្លាប់ដោយសារជម្ងឺចោលគាត់ទៅ តាំងពីពេលនោះមកគាត់មិនអាចធ្វើអ្វីបានទេព្រោះជាប់មើលកូនពិការទៅណាមិនរួចឡើយ ។
លោកមេភូមិបានបញ្ជាក់អោយដឹងថាៈ សព្វថ្ងៃនេះបុរសរូបនោះក្រខ្សត់ខ្លាំងណាស់ ពេលខ្លះបាន ដាច់បាយហូបជាមួយកូនពិការនោះម្តងៗ ហើយ ជួនកាលបានអ្នកស្រុកជិតខាងអោយបាយម្ហូប ពេលខ្លះគាត់ជាមេភូមិឃើញអត់ខ្លាំងពេកយកអង្គ២-៣គីឡូមក គ្រាន់តែបានរស់ ៣-៤ថ្ងៃប៉ុណ្ណោះ ពេលខ្លះអ្នកស្រុកក្នុងភូមិមកសុំច្រូតស្មៅក្នុងចំការដែលគាត់ចាំអោយគេបានអង្ក២-៣ កំប៉ុងរស់មួយពេលៗដែរទៅ ។
ក្នុងនាមគាត់ជាមេភូមិគាត់ក៏សូមអំពាវនាវដល់សប្បុរសជនទាំងអស់នៅក្នុងខេត្ត ឬក្រៅខេត្តក្តី មេតា្តជួយដល់បុរសក្រីក្រម្នាក់នេះផង ព្រោះគ្មានរំពឹងទៅលើអ្វីនោះទេគឺមានតែម្រាមដៃ១០នេះហើយ ។
ដោយក្តីអាណិតអាសូរ នៅរសៀលថ្ងៃទី២៤ ខែតុលានេះ លោកប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិងសហការី ថានឹងនាំយកអំណោយមួយចំនួនទៅប្រគល់ជូនបុរសខាងលើនេះ បន្ទាប់ទទួលដំណឹងពីអ្នកកាសែតក្នុងខេត្តកំពង់ឆ្នាំង ៕
ព័ត៌មានជាតិ
មតិយោបល់