ព័ត៌មានជាតិ

ចៅហ្វាយខេត្ត​ចេញ​បទបញ្ជា​ជា​លើក​ទី​២ អោយ​មន្ត្រី​គយ​ដែល​ជា​ម្ចាស់​ទីតាំង​ហាង​នំ​បញ្ជុ​ក​ ​អោយ​ដក​ដើម​ចេក​និង​ដំណាំ​ផ្សេងៗ​ទៀត​ចេញ​ពី​ដី​មាត់​ស្ទឹង​ជាបន្ទាន់​

ខេត្ត​បន្ទាយមានជ័យ​៖​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ ព្រមាន​មន្ត្រី​គយ​ម្នាក់​ដែល​មាន​លំនៅដ្ឋាន​ក្នុង​ក្រុង​សិរី​សោ​ភណ្ឌ័​ជា​លើក​ទី​២ ក្នុងករណី​រំលោភ​យក​ដីស្ទឹង​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​បន្ទាប់មក​ក៏​មាន​ការព្រ​​មាន​រួច​ម្តង​ទៅ​ហើយ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ខាងលើ តែ​មន្ត្រី​រូប​នេះ​មិន​ព្រម​អនុវត្ត​តាម​បទ
​បញ្ជា​នោះ​ទេ បែរ​ជា​រឹងទទឹង​ជាមួយ​និង​ចៅហ្វាយខេត្ត ហើយ​ហ៊ាន​លួច​ដាំចេក និង​ដើម​ស្វាយ​
​ជាច្រើន​ពេញមាត់​ស្ទឹង​ទៀតផង ។​

​សូម​បញ្ជាក់​ដែលថា ក្នុង​ហេតុ​ការរំលោភ​យក​ដី​ស្ទឹង​នោះ គឺ​កើតមាន​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៤​នេះ​តែម្តង ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរី​សោ​ភណ័ ខេត្ត​បន្ទាយមានជ័យ ខាងកើត​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​៥​ម៉ែត្រ​ប៉ុណ្ណោះ ស្រប​តាម​ដងស្ទឹង​សែ​សិន​​ជាប់​ស្ពានថ្ម​សែ​សិន​តែម្តង ដែល​បង្ក​ឡើង​ពី​សំណាក់​ម្ចាស់​ហាង​លក់​នំ​បញ្ជុ​ក​ដែល​មាន​មុខ​​មាត់​ជា​មន្ត្រី​គយ​រដ្ឋាករ ប្រចាំ​នៅ​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លួ​ន​ខេត្ត​បាត់ដំបង​ឯណោះ ។​
​តាម​ប្រភព​ព័ត៏មាន​ជុំវិញ​កន្លែងកើតហេតុ​បានអោយដឹងថា ម្ចាស់​ទីតាំង​ដែល​មានឈ្មោះ​​បូរ​គុណ និង​ប្រពន្ធ​ឈ្មោះ​ទួច​សុខា បាន​រំលោភ​យក​ដីស្ទឹង​ក្នុង​ទំហំ​៤៥​ម៉ែត្រ គុណ​និង​១០​ម៉ែត្រ​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន បែប​អាណាធិបតេយ្យ ដោយ​លួច​ចាក់​ដី​ចូល​ក្នុង​ស្ទឹង​ខាងលើ​​នៅពេល​យប់​ប្រភព​ដដែល​ក៏​បាន​អះអាង​ទៀតថា លោកបូរ​គុណ ដែល​ជា​មន្ត្រី​គយ​រដ្ឋាករ​មាន​​លុយ​មាន​អំណាច​ក្រាស់​គួរសំ​ហើយ​បាន​ទិញ​ដី​មួយកន្លែង ដែល​មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​​រួចទៅហើយ ចេញ​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រសួង​រៀបចំ​ដែនដី​ទៀតផង ប្រភព​ដដែល​បាន​បន្ត​
​ទៀតថា លោក​បាន​ទិញ​ដី​បន្ថែម​ពី​ឈ្មោះ ជោគ វាសនា ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​តែ​​នោះ​គ្រាន់តែ​ជា​លេស​មួយ​ដោះសារ​តែប៉ុណ្ណោះ ការពិតទៅ​គឺ​លោក​គយ​ខាងលើ​បាន​ចាក់ដី​​ចូល​ក្នុង​ស្ទឹង​សែ​សិន ទាំង​បំពាន​ហើយ​លួច​ដាំ​ដើម​ចេក​និង​ដើម​ស្វាយ​ជា​បន្តបន្ទាប់​ទៀត​ផង​​ក្នុងនោះ​ដែរ​ក៏​ធ្លាប់​មាន​ការព្រមាន​រួច​ម្តង​ទៅ​ហើយ ពី​សំណាក់​លោក​អភិបាល​ខេត្ត​បន្ទាយ​​មានជ័យ​ដើម្បី​អោយ​រូប​លោក​បញ្ឃប់​សកម្មភា​ពខ្លួន​ឯង​ជា​បន្ទាន់ តែ​លោក​នៅតែ​រឹងទទឹង​បន្ត​​ធ្វើ​លួច​ដាំ​ចេក​និង​ដាំ​ស្វាយ​ទាំង​កំរោល នៅលើ​ដី​ដែល​ខ្លួន​បាន​រំលោភ​ក្នុង​ដីស្ទឹង​ខាងលើ​នោះ
​ហើយ​លោក​ហ៊ាន​ចំណាយ​ថវិការ​យ៉ាង​សន្ធឹកសន្ធាប់​សម្រាប់​ទៅ​ញាត់​មាត់​អ្នកកាសែត​មួយចំនួន​ទៀត​ផង​។​

​លោក​វៃ គេង​លី​អភិបាលរង​ក្រុង​សិរី​សោ​ភណ័ តំណាងអោយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យបាន​ប្រាប់​អ្នក​យក​ព័ត៏មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​នេះ​ថា មេ​គយ​និង​ភរិយា​របស់​គាត់​ពិតជា​មិន​​បាន​ស្តាប់​បទបញ្ជា​របស់​អភិបាលខេត្ត​នោះ​ទេ ឥឡូវនេះ​លោក​អភិបាលខេត្ត​បាន​បញ្ជា​ជា​លើក​ទី​២ គឺ​សុំ​អោយ​លោក​ដក​ដើម​ចេក និង​ដើម​ស្វាយ និង​កាយ​ដី​ចេញពី​កន្លែងកើតហេតុ​ជា​​បន្ទាន់ ពុំនោះ​ទេ​ខេត្ត​និង​មាន​វិធានការ​ដ៏​តឹងរឹង​មួយ ដោយ​មិន​យោគយល់​ថា​ជន​នោះ​ជា​អ្នក​​ណា​នោះ​ទេ គឺ​ត្រូវតែ​ប្រឈម​ជាមួយនិង​ផ្លូវ​ច្បាប់​ទាំងអស់​ដោយ​ខានមិនបាន ។​

​លោកបូរ​គុណ មន្ត្រី​គយ​ខាងលើ​នោះ បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទួរស័ព្ទថា ការពិត​ទៅ​ដី​នោះ​មិនមែន​ជា​ដី​របស់​លោក​ទេ គឺ​លោក​ទិញ​អោយ​កូន​របស់​លោក​សម្រាប់ធ្វើ​ហាង​នំ​បញ្ជុ​កលក់​​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ខ​ណះពេល​នេះ​កូន​របស់លោ​កមិន​នៅ​កន្លែងកើតហេតុ​នោះ​ទេ លោកបូរ​​គុណ​បាន​បន្តទៀតថា បើ​អាជ្ញាធរ​ខេត្ត​បញ្ជា​អោយ​លោក​ដក​ដំណាំ​ចេញ​លោក​ក៏​ព្រម​ធ្វើ​ដែរ​​ព្រោះ​លោក​រស់​នៅក្នុង​មូលដ្ឋាន ក្រោម​ឪ​វ៉ាត​គ្រប់គ្រង​របស់​អាជ្ញាធរ​គឺ​ត្រូវតែ​គោរព​លើ​អាជ្ញា​​ធរ​មិន​អាច​រឹងទទឹង​បានទេ ដោយឡែក​មហា​ន​ជន​ជាច្រើន​កំពុង​រង​ចាំ​មើល​ថា​តើ​អំណាច​របស់​​អាជ្ញាធរ និង​គយ​រដ្ឋាករ​ខាងលើ​នោះ ន​ណារ​ខ្លាំង​ជាង​ន​ណារ​៕
Banana

មតិយោបល់