តើអ្នកធ្លាប់ដឹងទេ ថាប្រទេសមួយណា ដែលមានប្រាក់ឈ្នួលថ្លៃបំផុត នៅលើពិភពលោកនោះ ? ខាងក្រោមនេះដែរ គឺជាប្រទេស ចំនួន ១០ ដែលមានប្រាក់ខែច្រើនជាងគេលើពិភពលោក ៖
១០.ហុល្លង់
ប្រទេសហុល្លង់ គឺជាប្រទេស១ ដែលមានច្រកកំពង់ផែ នៃតំបន់អឺរ៉ុប ដែលជាហេតុផលមួយ ធ្វើឲ្យប្រាក់ខែ កម្មករ ឬ អ្នកធ្វើការ ជាមធ្យម រកបាន ពី ៤៧០០០ ដុល្លារអាម៉េរិក ក្នុង១ឆ្នាំ ។
៩. ប្រទេសកូរ៉េខាងត្បូង
កូរ៉េខាងត្បូង ជាប្រទេសមួយ ដែលមាន សេដ្ឋកិច្ចកើនឡើង យ៉ាងឆាប់រហ័ស មិនត្រឹមតែនៅ អាស៊ីនោះទេ ប៉ុន្តែ វាក៏បានចូល ទៅកាន់ពិភពលោក ផងដែរ ។ ប្រទេសនេះ នាំចេញ និងនាំចូលប្រហាក់ប្រហែលគ្នា គឺ ៦ និង ១០ ។
ហើយផលិតផល ដែលនាំចេញគឺ ភាគច្រើន ប្រភពសព្វាវុធ និងនុយក្លែអ៊ែរ ។
សម្រាប់ ប្រាក់ខែកម្មករ និងអ្នកធ្វើការផ្សេងៗ អាចរកបាន ៣៥ ៤០៦ ដុល្លារអាម៉េរិក ក្នុង១ឆ្នាំ ។
៨.ន័រវ៉េ
ជាប្រទេសមួយដែលមានធនធានធម្មជាតិ រួមទាំងប្រេងវារីអគ្គិសនី ការនេសាទត្រី និង ការរុករករ៉ែ ដោយជាមធ្យមចំណូល អ្នកធ្វើការ រកបានចំណូល ៤៤ ០០០ ដុល្លារអាម៉េរិក ។
៧.កាណាដា
ជាប្រទេសមួយ ដែលនាំចេញនូវ ដែកស័ង្កសី អ៊ុយរ៉ាញ៉ូម មាស នីកែល អាលុយមីញ៉ូម និង សម្បត្តិកសិកម្មជាច្រើនទៀត ។ ជាមធ្យម សម្រាប់មនុស្សម្នាក់ អាចរកចំណូលបាន ៤២០០០ ដុល្លារអាម៉េរិក ក្នុង១ឆ្នាំ។
៦.ចក្រភពអង់គ្លេស
ចក្រភពអង់គ្លេស ស្កុតឡេន និង អៀរឡង់ ជាបណ្តាលប្រទេស ដែលមានសេដ្ឋកិច្ចខ្លាំង នៅក្នុងតំបន់អឺរ៉ុប ។ នៅទីនេះ ជាមធ្យម មនុស្សម្នាក់ អាចរកចំណូលបាន ៤៥០០០ ដុល្លារក្នុងមួយឆ្នាំ ។
៥.អូស្ត្រាលី
ជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំបំផុត ក្នុងពិភពលោក ជាប្រទេសដែលនាំចេញ អង្ករ ម្ហូបអាហារ ព្រមទាំងប្រេង និងសារធាតុរ៉ែ ហើយនាំចូលទំនិញផ្សេងៗតិចតូចបំផុត ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ រកបាន ៤៤ ៩៨៣ ដុល្លារអាម៉េរិក។
៤.ស្វីសហ្វេសឡេន
វិស័យផលិតកម្ម នៅស្វីស គឺជាចំណុចសំខាន់ បំផុត និងរឹងមាំ នៅអឺរ៉ុប ។ ភាគច្រើន នៅទីនេះ គឺផលិត ឪសថ ទំនិញ សារធាតុគីមី និងឧបករណ៍តន្ត្រី ។ ជាមធ្យមមនុស្សម្នាក់ អាចរកចំណូល ពី ៥ ម៉ឺនដុល្លារក្នុង១ឆ្នាំ ។
៣.Luxembourg ឬ លុចសំបួ
ជាប្រទេសតូចមួយក្នុងតំបន់អឺរ៉ុប ហើយក៏ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងជាប្រទេសនាំចេញជាចម្បង នូវ ដែកថែប ហើយក៏នាំចេញ កៅស៊ូ សារធាតុគីមី និង គ្រឿងម៉ាស៊ីន។ ចំណូលមធ្យម សម្រាប់មនុស្សម្នាក់ គឺរកបាន ៥៣០០០ ដុល្លារអាម៉េរិក ក្នុង១ឆ្នាំ។
២.ប្រទេសអៀរឡង់
ខណៈដែលអៀរឡង់ ជាមណ្ឌលកណ្តាលផ្នែកកសិកម្មរបស់ ចក្រភពអង់គ្លេស ។ ប៉ុន្តែចំណូលពិតប្រាកដរបស់ប្រទេសនេះ គឺបានមកពីវិស័យបច្ចេកវិទ្យា ។ មានក្រុមហ៊ុនជាច្រើន ដែលរចនាហ្គេមនៅទីនេះ ហើយចំណូលមធ្យមសម្រាប់មនុស្សម្នាក់ក្នុង ប្រទេសនេះគឺ ៥១០០០ ដុល្លារអាម៉េរិក។
១.សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក ជាប្រទេសមួយ ដែលមានឥទ្ធិពលបំផុត នៅលើពិភពលោក សហរដ្ឋអាម៉េរិក មានធនធានធម្មជាតិ សម្បូរបែប ។ ជាមធ្យមនៅទីនេះ ធ្វើការតែ ៤៤ម៉ោង ក្នុងមួយសប្តាហ៍ ។ ប្រទេសនេះគឺជាប្រទេសនាំចេញ លំដាប់ទី២ ហើយមនុស្សម្នាក់ អាចរកចំណូលបាន ៥៥ ០០០ ដុល្លារអាម៉េរិកក្នុង១ឆ្នាំ៕
មតិយោបល់