ព័ត៌មានជាតិ

Robin Van Persie ៖ យើង​អាច​​ប្រជែងយកពានមកវិញបាន នៅរដូវកាលនេះ​

អង់គ្លេស​៖កីឡាករ Robin Van Persie នៅតែសង្ឈឹមជឿជាក់ថា បិសាចក្រហមនឹង​ប្រជែងដណ្តើមពានរង្វាន់ ​Premier League មកវិញ នៅរដូវកាលនេះ ​បន្ទាប់ពី​ យកឈ្នះ​ក្លិបតោខៀវ Chelsea កាលពីថ្ងៃអាទិត្យ​កន្លងទៅនេះ ។​

វា​ជារឿងមួយដ៏បុកពោះណាស់ ដែល ​Robin Van Persie អាច​សង្គ្រោះ ​ក្លិបបិសាចក្រហមចេញពីចង្កោម តោខៀវបាន ដោយ​ បំប៉ោងសំណាញ់តោខៀវ មួយទំហឹងជើងឆ្វេង ​ខណៈដែលបាល់ស៊ុតចេញពីជ្រុង​ម្ខាង និងស្រវ៉េ ស្រវ៉ា​ នៅមុខ​ ​​តំបន់គ្រោះថ្នាក់ នៅនាទី ៩០ ស្របពេល​ដែល កីឡាករតោខៀវ Branislav Ivanovic ទទួលបានកាតក្រហម ​។​
ជាមួយនឹង​លទ្ធផលស្មើ ១ ទល់នឹង ១ នេះ​ បានកាត់បន្ថយឥទ្ធិពលតោខៀវ ដោយ​ចាញ់តែ ១០​ពិន្ទុតែប៉ុណ្ណោះ ក្នុងចំណោម ៩ ប្រកួតដូចគ្នា ខណៈដែលតោខៀវ មាន ២៣ ពិន្ទុ និង បិសាចក្រហម មាន ១៣ ពិន្ទុ ស្ថិតនៅលេខរៀង ទី ៨ នៃតារាង ។​
កីឡាករ Robin Van Persie បាននិយាយថា “នៅក្នុងចិត្តរបស់ខ្ញុំ យើងកាន់តែមានភាពប្រសើរហើយ ដោយអ្នកបានឃើញស្រាប់ហើយ យើងអាចលេងវាបាន​យ៉ាងល្អ ជាពិសេស​យើងនៅមានទំនុកចិត្តថា​នឹង​អាចប្រជែងពាននៅរដូវកាលនេះ​” ៕​
ទស្សនា​វីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

Van Persie

មតិយោបល់