ព័ត៌មានជាតិ

ថ្លែ​ភាស៊ី​នៅតែ​យក តែ​គំនរ​សំរាម​ស្អុយរលួយ​គរ​ដូច​ភ្នំ​មិន​ប្រមូល​

​ខេត្ត​រតនគិរី​៖ គំនរ​សំរាម​នៅក្នុង​ផ្សារ​ក្រុង​បាន​លុង​គរ​ដូច​ភ្នំ​ស្អុយរលួយ​ខ្លិន​អា​សោធ​ដល់​អាជីវករ​និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​ទិញ​ឥ​វ៉ាន់​ក្នុង​ផ្សារ គំនរ​សំរាម​ដែល​គរ​ទុក​នោះ អា​ជី​បាន​ប្រាប់ថា គរ​ទុក​ជាង​១​ខែ​មក​ហើយ ពុំ​ដែល​ឃើញ​ក្រុមហ៊ុន​មក​ប្រមូល​ដឹកជញ្ជូន​នោះទេ ប៉ុន្តែ​ថ្លៃ​ភាស៊ី​អនាម័យ​ពួកគាត់​បាន​បង់​ជូន​មិន​ដែល​ខាន​មួយ​ថ្ងៃ​ឡើយ​។ យោងតាម​ប្រភព​ពី​គណៈកម្មការ​ផ្សារ​បាន​អោយដឹងថា ចំពោះ​សំរាម​នេះ​ក្រុមហ៊ុន​ផ្សារ​បាន​ម៉ៅការ​អោយទៅ​ក្រុមហ៊ុន ជា គង់ ជា​អ្នក​ប្រមូល​ដោយ​បង់ថ្លៃ​ជូន​ក្រុមហ៊ុន​ជា​គង់ ចំនួន​៣​លាន​រៀល​ក្នុង​មួយ​ខែ ប៉ុន្តែ​មួយរយៈ​នេះ​សាលាក្រុង​បាន​ហាម​មិន​អោយ​យក​សំរាម​ទៅ​ដាក់​នៅ​កន្លែង​ដែល​ធ្លាប់​ដាក់​នោះទេ ចាប់តាំងពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ន​។ ដោយ​ពុំ​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ផ្សារ​នោះទេ ធ្វើ​អោយ​ខាង​ក្រុមហ៊ុន​ផ្សារ​ដោះស្រាយ​ទីធ្លា​សំរាប់​ដាក់​សំរាម​ដើម្បីអោយ​ក្រុមហ៊ុន​ប្រមូល​សំរាមរ​បស់​ជា គង់ ចូល​មក​ដឹក​នោះឡើយ​។ ទើប​ខាង​ភាស៊ី​ផ្សារ​ដាក់​សំរាម​បណ្តោះអាសន្ន​នៅ​កែង​ផ្សារ​មួយ​កន្លែង និង​មួយ​កន្លែង​ទៀត​នៅ​ដែល​ធ្លាប់​ដាក់​ពីមុនមក​។ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​ជា គង់ ដែល​ម៉ៅការ​សំរាម​នោះ​មិន​ព្រម​មក​ដឹក ទុក​អោយ​ស្អុយរលួយ​បែបនេះ​។​

​ ​រហូតមក​ដល់​ល្ងាច​ថ្ងៃទី​២៤ នេះ​ក្រុម​អនាម័យ​របស់​ផ្សារ​បាន​លុង​ខិតខំ​ដើរ​ប្រមូល​សំរាម​ដើម្បី​យក​មក​គរ​ទុក​មួយ​កន្លែង​ស្រាប់តែ​លិចលឺ​ថា​កម្លាំង​សមត្ថកិច្ច​របស់​ក្រុង​ធ្វើការ​ចាប់ខ្លួន​ពិន័យ​ចំពោះ​បុគ្គលិក​អនាម័យ​របស់​ផ្សារ រូប​ណា​ហ៊ាន​យក​សំរាម​មក​គរ​កន្លែង​ដែល​ធ្លាប់​គរ​ទុក​នោះ​។​

​ ​មជ្ឈដ្ឋាន​ជុំវិញ​ក៏ដូចជា​អាជីវករ​ផ្សារ​ស្ទើរ​ទាំងមូល​កំពុងមាន​ចំងល់​ថា តើ​អាជ្ញាធរ​ក្រុង​ជួយ​យក​សំរាម​ដែល​នៅ​តាម​តូប​ក្នុង​ផ្សារ​នោះ​ទុក​នៅ​កន្លែង​ណា ឫ ច្រក​ស្បោង​ប្រមូល​ទុក​តាម​តូបរ​ឬ ? ប៉ុន្តែ​ចំណុច​សំខាន់​នោះ​គឺ​ភាគី​ខាង​អ្នកប្រមូល​សំរាម​ឯណោះ​ទេ គឺ​ក្រុមហ៊ុន​លោក​ជា គង់ នេះ​តែង​ម្តង​ជា​អ្នក​ម៉ៅ​ការប្រមូល​សំរាម​មិន​ព្រម​ដឹក​សំរាម​ដែល​គរ​ទុក​ជា​ច្រើន​ខែ​មក​ហើយ​។ នេះ​មិន​ខុស​ពី​ខឹង​គោ​វាយរ​ទះ​ឡើយ​។ គេ​តែង​មាន​ចំងល់​បន្តទៀតថា កាល​ពី​លោក លី វិន្ទ អភិបាលក្រុង​ចាស់​បើ​មាន​បញ្ហា​សំរាម ឫ​បញ្ហា​អ្វីៗ​ពី​ក្រុម​អាជីវករ និង​អ្នកម៉ៅការ​ផ្សារ​តែង​រក​ដំណោះស្រាយ ដោយឡែក​លោក អ៊ុក សំអុល ពេល​មក​កាន់ដំណែង​ជា​អភិបាលក្រុង ស្រាប់តែ​មិន​ជួយ​រក​ដំណោះស្រាយ បែរ​ជា​បង្ករ​អោយ​អាជីវករ​អំពល់​ទុក​រឿង​ស្អុយ​សំរាម​ទៅវិញ គួ​ហៅ​លោក​ជា គង់ អោយមក​ដឹក​សំរាម​អោយ​ផុត ហើយ​យក​ថ្លៃ​ពី​ក្រុមហ៊ុន​ផ្សារ​ទៅ វា​ជា​ការ​ស្រេច​បាត់ទៅហើយ បើ​ចង់​កែ​ទំរ​ង​សោភ័ណ្ឌភាព​ផ្សារ​គួរតែ​ហៅ​ភាគី​ផ្សារ និង​ភាគី​ម៉ៅការ​សំរាម​ទៅ​ជួប​និយាយ​គ្នា​ដោះស្រាយ​ទៅ​វា​មិន​ស្ទះ​ដល់​គំនរ​សំរាម​អោយ​ស្អុយ​យ៉ាង​នេះ​នោះ​ទេ​។​
​ ​នៅ​ល្ងាច​ម៉ោង​៧,៨ យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៤ នេះ លឺថា​សាលាក្រុង​បាន​លុង និង​ចាត់​ប៉ូលិស​អោយ​ចាប់ខ្លួន​ក្រុម​អនាម័យ​ផ្សារ​បើ​នៅ​យក​សំរាម​មក​គរ​ទុក​ក្នុង​ផ្សារ អ្នកអាន​កំពុង​រងចាំ​អាន​បន្ត​នៅ​សកម្មភាព​ថ្ងៃ​បន្ទាប់​៕
Ratanakiri

មតិយោបល់