កណ្ដាលៈ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០ មានករណីហិង្សាដោយចេតនា ចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស វ៉ាន់លីដា ភេទស្រី អាយុ ៩ខែ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឪពុកឈ្មោះ រឿន សីហា អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ និងម្តាយឈ្មោះ ប៊ុន លក្ខណា អាយុ ៣១ឆ្នាំ មុខរបរ ដើរបេះបន្លែលក់។
ជនសង្ស័យឈ្មោះ ម៉ិញ រ៉ាឌី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកលក់ថ្នាំពេទ្យ នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។
សភាពរឿងហេតុ៖ នៅពេលកើតឪពុកជនរងគ្រោះ បានជេរកូនរបស់ខ្លួនថា អាចុយម្រាយអញប្រើមិនបាន ពេលនោះឈ្មោះ ម៉ិញ រ៉ាឌី ឆ្លើយតបថា៖ ល្មមៗបានហើយ កុំជេរអាចុយម្រាយ អ្នកទាំង២ ក៏មានទំនាស់ពាក្យសំដីនិងគ្នា ឯឈ្មោះ ម៉ិញ រ៉ាឌី បានស្ទុះយកដំថ្ម គុបសំដៅទៅឈ្មោះ រឿន សីហា តែមិនត្រូវ រឿន សីហា បែរជាទៅត្រូវកូនរបស់ឈ្មោះ រឿន សីហា (ឈ្មោះ ស វ៉ាន់លីដា ត្រូវក្បាល បណ្តាលឲ្យបែកហូរឈាម។ ក្នុងហេតុការណ៍នោះឈ្មោះ រឿន សីហា បានកាន់ពូថៅនៅនឹងដៃ ដែរ តែពុំបានតបតទៅលើឈ្មោះ ម៉ិញ រ៉ាឌី ទេ អ្នកទាំងពីរ
មានផ្ទះជាប់គ្នា។
ក្រោយមកឈ្មោះ រឿន សីហា បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍ព្រះប្រសប់ កម្លាំងប៉ុស្តិ៍ចុះ អន្តរាគមន៍ ឃាត់ខ្លួនឈ្មោះ ម៉ិញ រ៉ាឌី បញ្ជូនមកអធិការដ្ឋានគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់