ព័ត៌មានជាតិ

កង់បី កៀរលុចស៊ីសធ្លាក់កាងមុខ រួចបើករត់ ត្រូវរថយន្តដេញតាមធ្លាក់ចូលផ្លូវផ្ទះពលរដ្ឋ របួសធ្ងន់ស្ត្រីពីរនាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បី និងរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ស្ត្រីពីរនាក់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្លឹបប៊ូឡាញ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

ដំណើររឿង៖ មុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AH-3429 ដឹកស្ត្រីពីរនាក់ជាភ្ញៀវ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ២៧១។

មកដល់ចំណុចខាងលើ បានរេចង្កូតទៅកៀរថយន្តលុចស៊ីស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2W-7858 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា បណ្តាលរថយន្តធ្លាក់ខាងកាងមុខខូចខាតយ៉ាងដំណំ ចំណែកម៉ូតូកង់បី មិនឈប់ទទួលខុសត្រូវទេ ព្យាយាមបើករត់ ត្រូវម្ចាស់រថយន្តដេញពីក្រោយ បណ្តាលម៉ូតូកង់បី បើកធ្លាក់ចូលផ្លូវផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់ស្ត្រីពីរនាក់ជាភ្ញៀវ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបានខណ្ឌមានជ័យ រង់ចាំដោះស្រាយពេលក្រោយ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីកឯកជន ដឹកយកទៅសង្គ្រោះផងដែរ៕

មតិយោបល់