យោងតាមប្រភពព័ត៌មាន Reuters បានឲ្យដឹងថា ប្រធានក្រុមបាល់ទាត់អាហ្វ្រិកខាងត្បូង កីឡាករ Senzo Meyiwa ត្រូវបានគេបាញ់សម្លាប់ នៅពេលដែលកំពុងព្យាយាមការពារមិត្តស្រីរបស់ខ្លួន ក្នុងអំឡុងពេលចោរចូលផ្ទះរបស់នាង នៅ Johannesburg ។
អ្នកចាំទី វ័យ ២៧ ឆ្នាំរូបនេះ បានស្លាប់កាលពីថ្ងៃអាទិត្យ ដោយត្រូវក្រុមចោរបាញ់ចំទ្រូង ស្លាប់នៅផ្ទះមិត្តស្រី ដែលជាតារាសម្តែង និងតារាចម្រៀង Kelly Khumalo ស្ថិតនៅទីក្រុង Vosloorus ។
មន្ត្រីសុវត្ថិភាពសហគមន៍ លោក Sizakele Nkosi-Malubane បានឲ្យដឹងថា “ក្រុមចោរមានគ្នា ២ នាក់ បានចូលទៅផ្ទះនាង Kelly Khumalo ដែលជាសង្សាររបស់ តារាបាល់ទាត់ Senzo Meyiwa ដោយសម្លត់កំហែងទាប្រាក់ និងទ្រព្យសម្បត្តិជាច្រើនទៀត ” ។ក្នុងនោះ កីឡាករ Senzo Meyiwa បានព្យាយាមការពារមិត្តស្រីរបស់ខ្លួន ដោយសារតែក្រុមចោរម្នាក់បាន តម្រង់កាំភ្លើងឆ្ពោះទៅរកនាង។
កីឡាករ Senzo Meyiwa បានស្លាប់ នៅពេលដែលបញ្ចូនដល់មន្ទីរពេទ្យ ៕
ទស្សនាឃ្លិបសង្គ្រោះបាល់របស់ Senzo Meyiwa ៖
មតិយោបល់