CNN៖ ក្រុមហ៊ុនផលិតរថយន្តយក្ស Toyota បានលក់ភាគហ៊ុនមួយចំនួនរបស់ក្រុមហ៊ុនផលិតរថយន្ត Tesla កាលពីថ្មីៗនេះ ប៉ុន្តែមិនបានបញ្ជាក់ពីទឹកប្រាក់ដែលទទួលបាន និងចំនួនភាគហ៊ុនដែលបានលក់ ព្រមទាំងនៅសល់នោះទេ។
អ្នកនាំពាក្យរបស់ Toyota បានថ្លែងប្រាប់សារព័ត៌មានថា ក្រុមហ៊ុនមិនអាចបង្ហាញពីសេចក្ដីលម្អិតនៃការលក់ភាគហ៊ុននេះបាននោះទេ បួករួមទាំងភាគហ៊ុនដែលនៅសល់ផងដែរ។
Toyota បានបោះទុនវិនិយោគជាមួយនឹងក្រុមហ៊ុន Tesla កាលពីឆ្នាំ ២០១០ ជាមួយនឹងទឹកប្រាក់ ៥០លានដុល្លារអាមេរិក ក្នុងការផលិតរថយន្តអេឡិចត្រូវនិក៕
មតិយោបល់