ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ជិះម៉ូតូធ្លាក់ចូលក្នុងប្រទ្បាយ ស្លាប់ភ្លាមៗ

បាត់ដំបងៈ កាលពីវេលាម៉ោង ៦ និង២០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង បណ្ដាលឲ្យបុរសម្នាក់ស្លាប់
នៅចំណុចប្រឡាយ (ចំការសំរោង) ខាងជើងបូរីកុមារកំព្រាបាត់ដំបង១ ស្ថិតក្នុងក្រុមទី២៩ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ជឿត យ៉ាត ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ បុគ្គលិករដ្ឋបាលបូរីកុមារកំព្រាបាត់ដំបង១ មានទីលំនៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូ១ គ្រឿង ម៉ាក វេវ (WAVE) ពណ៌ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D-4127 បានបើកបរក្នុងល្បឿនលឿន ក៏ជ្រុលធ្លាក់ទៅក្នុងប្រឡាយ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។

បច្ចុប្បន្នសពបុរសខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត តម្កល់ទុកនៅកន្លែងកើតហេតុខាងលើ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃ៕

https://youtu.be/5xhln925lBs

មតិយោបល់