ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបើកបត់ស្ដាំខ្វែងទិសគ្នា បណ្ដាលឲ្យបុរសម្នាក់របួស

កំពង់ឆ្នាំង: កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤៨នាទីយប់​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤-៥៥ ភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ម៉ូតូម៉ាក HONDA C100 (កូរ៉េ)ពណ៌ក្រហម គ្មានស្លាកលេខ (គ្មានភ្លើងបំភ្លឹ ) បើកបរដោយឈ្មោះ កុញ ថេត ភេទប្រុស អាយុ ២៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកចេញពីកើតឆ្ពោះទៅត្បូង និងរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខរដ្ឋ 17 2-1881 បើកបរដោយឈ្មោះ សូវ គីគាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរចេញពីជើងទៅត្បូង ក្នុងដំណើរខ្វែងទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួស។

មូលហេតុ៖ ប្ដូរទិសផ្លូវមិនប្រុងប្រយត្ន័ (បត់ស្តាំ)។

ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកអ្នករបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់