ព័ត៌មានជាតិ

គួរឲ្យ​រន្ធត់ ក្មេងស្រី​អាយុ ១៣ ឆ្នាំ​ពស់​ចឹក​ឡើង​រលួយ​ជើង

​ក្មេងស្រី​អាយុ ១៣ ឆ្នាំ​ម្នាក់ មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស្ថិត​នៅក្នុង​ប្រទេស វ៉េ​ណេ​ហ្សូ​អេ​ឡា ជួប​នូវ​បញ្ហា​អាក្រក់​បន្ទាប់ពី​ពស់​ចឹក ។
​ជាមួយ​នឹង​ស្ថានភាព​ដ៏​អាក្រក់ ដោយសារ​តែ​ពឹសពស់ ជើងឆ្វេង​របស់​ក្មេងស្រី​នេះ ដំបៅ​រលួយ​គួរឲ្យ​រន្ធត់ ដោយសារ​តែ​អ្ន​ភូមិ ព្យាបាល​តាម​អំពើ​ចិត្ត ប្រើប្រាស់​ឱសថ មិន​ប្រក្រតី ។​
​មួយខែ បន្ទាប់​ពី ដំបៅ​រលួយ​ជើង ក្មេង​ស្រី​នេះ ត្រូវបាន​គេ​បញ្ចូនទៅ​កាន់​រដ្ឋធានី Carcaras ដើម្បី​ទទួលបាន​ការព្យាបាល ។
​លោកគ្រូ​ពេទ្យ នៅ​ទីនោះ បានឲ្យដឹងថា ជើងឆ្វេង​របស់​នាង ត្រូវ​បាន​កាត់ចោល ដើម្បី​ជៀសវាង​ការរីក​រាលដាល ។ លោក គ្រូពេទ្យ Arun Ghosh បាន​និយាយថា “​ជាមួយនឹង​ពឹសពស់ដ៏​កំណាច់នេះ វា​បង្ក​ឲ្យមាន​រឿង​ស្មុគស្មាញ​ខ្លាំងណាស់ បើទោះបីជា​វះកាត់​ដោយ​ជោគជ័យ ក៏ប៉ុន្តែ នាង​អាច​នឹង​ស្លាប់ ដោយសារតែ ជាតិពឹស និង​ជាតិពុល​ត្រូវ​បាន​រីក​រាលដាល ទៅ​រាងកាយ “៕

Snake

មតិយោបល់