ព័ត៌មានជាតិ

រលំ​ដើមឈើ​សង្កត់​លើ អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ បណ្តាលឲ្យេ​រងរបួស​ធ្ងន់​និង​ស្រាល​ពីរ​នាក់​

​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​ជិះ​ម៉ូតូឌុប​គ្នា​ដើរ​លេង​ត្រូវ​ដើមឈើ​មួ​យ​ដើម​រលំ​សង្កត់ពីលើ​បណ្តាលឱ្យ​ប្រពន្ធ​បែកក្បាល​ហូរ​ឈាម​សន្លប់​នៅ​នឹង​កន្លែងកើតហេតុ ចំណែក​ប្តី​រង​របួសស្រាល ។ ហេតុការណ៍​នេះ​កើតឡើង​១១ និង​៤០​នាទី​យប់ ថ្ងៃទី​២៧ តុលា ២០១៤ នៅ​ទល់មុខ​ស្តង់​បុរី​កីឡា​ថ្មី​ស្ថិតនៅ​តាម​ផ្លូវ​លេខ​១៨២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​
​ជនរងគ្រោះ​ទី​១. ឈ្មោះ ធូ​ធូ ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ជា​នារី​បំរើការ​ក្នុង​ហាង​ខា​រ៉ា​អូរ​ខេរ​របួស បែកក្បាល​សន្លប់ ចំណែក​ទី​២.​ឈ្មោះ នេ លីង​យាំង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ របួសស្រាល ។ ទាំង​ពីរ​នាក់ ស្នាក់នៅ​ផ្ទះជួល​នៅ​ក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌ​មានជ័យ ។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ឃើញ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​-​ប្រពន្ធ វ័យក្មេង​មួយគូ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CM-6256 ដោយ​ធ្វើដំណើរ​តាមផ្លូវ​១៨២ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ម្តុំ​លក់​ផ្កា​និង​បាយសី ស្រាប់តែ​ត្រូវ​ដើមឈើ​មួយ​ដើម​រលំ​មក​លើ​ផ្លូវ​ហើយ​ចុង​របស់​វា​បាន​សង្កត់​មកលើ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្តី​-​ប្រពន្ធ បណ្តាល​ឱ្យ​ប្រពន្ធ​របួស​បែកក្បាល​ហូរឈាម សន្លប់​នៅ​នឹង​កន្លែង​ចំណែក​បុរស​ជា​ប្តី​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ​។ ប្រភព​ព័ត៌មាន​បាន​បន្តឱ្យដឹង​ទៀត​ថា បន្ទាប់​ពី​ដើមឈើ​នោះ​រលំ​ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ជិះ​ម៉ូតូ​ប្រហែល​៣​គ្រឿង​បាន​ជិះ​យ៉ាង​លឿន មក​ដល់​វ៉ាក់​អឺ ជាមួយ​ដើមឈើ​ដែល​លំ​មក​លើ​ផ្លូវ​នោះ​ក៏​បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​បណ្តាលឱ្យ​ដួល​ម៉ូតូ​គ​រលើ​គ្នា​របួស​ស្រាល​ហើយ​ក៏​នាំគ្នា​លើក​ម៉ូតូ​ជិះ​ទៅ​បាត់ ។​ក្រោយពេល​ហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​កន្លែងកើតហេតុ​និង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

2014-10-28_175803
2014-10-28_175748

មតិយោបល់