ព័ត៌មានជាតិ

អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​អស់​មួយគ្រឿង​

​ភ្នំពេញ ៖ បុរស​ចំណាស់​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៦ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ដល់​សមត្ថកិច្ច​នៅ​ពី​វេលា​ម៉ោង
៩ និង​៥០​នាទី​យប់ ថ្ងៃទី​២៧ តុលា ២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង​វត្ត​អង្គ​តា​មិញ ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ប្រភព​ព័ត៌មាន​ពី​បុរសរងគ្រោះ​ដែល​ប្រាប់​អ្នកយក​ព័ត៌មាន​ក្នុង​សភាព​រវើរវាយ បានឱ្យដឹង​ថា​កាលពី វេលា​ម៉ោង​១១​ព្រឹក ថ្ងៃកើតហេតុ បុរស​រងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ មួយគ្រឿង មិន​ចាំ​ស្លាក​លេខ ឌុប​ស្ត្រី​ម្នាក់ ខណៈ​ធ្វើដំណើរ​មក​ដល់​ចំណុច​ផ្លូវ​បេតុង​វត្ត​អង្គ​តា​មិញ ក៏​មាន​រថយន្ត​មួយ​គ្រឿង​បាន​បើក​មក​គៀរ​ម៉ូតូ​របស់​គាត់​អោយ​ដួល​ទៅលើ​ថ្នល់ បណ្តាលឲ្យ​រង​របួសស្រា​ល​រលាត់​ដៃ​រលាត់​ជើង ពេល​នោះ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​គាត់​លែង​ដឹង​ខ្លួន​តែម្តង ។ ចំណែក​ប្រភពពី​ប្រជាពលរដ្ឋ​វិញ​បានឱ្យដឹងថា ពួកគាត់​បាន​ឃើញ​បុរស​ខាងលើ​ដេក​សន្លប់​នៅលើ​ផ្លូវ​បេតុង​វត្ត​អង្គ​តា​មិញ ហើយ​ក៏​នាំគ្នា​ជួយ​លើក​ដាក់​នៅ​លើ​គ្រែ ធ្វើ​ចលនា​ដង្ហើម រិត​ប្រេងខ្យល់​ទើប​បុរសរងគ្រោះ​ដឹងខ្លួន​ឡើង​វិញ​ទាំង​សភាព​រវើរវាយ ហើយក៏​បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ឱ្យ​មក​ពិនិត្យ ។​

​ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​មក​ពិនត្យ​ហើយ​នោះ​បុរស​រងគ្រោះ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ហៅ រថយន្ត​សាមុយ​មក​ទទួលយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕
2014-10-28_181237

មតិយោបល់