ព័ត៌មានជាតិ

ចោរ​ពាក់​ស្រោម​មុខ អូ​បា​ម៉ា​ចូល​ប្លន់​ហាង​នំ ប៉ូលីស​កំពុង​តាម​ប្រមាញ់​

​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​ប៉ូលីស​តាម​ប្រមាញ់ បន្ទាប់​ពី ពាក់​របាំងមុខ លោក ប្រធានាធិបតី អាមេរិក អូ​បា​ម៉ា ដោយ​កាន់​កាំភ្លើង ប្លន់ ។​
​កាម៉េរ៉ា​សុវត្ថិភាព នៅ​ហាង​នំ Dunkin ក្នុង​ទីក្រុង Salem, New Hampshire អាមេរិក បាន​ចាប់​រូបភាព បុរស​ដែល​ពាក់​អាវធំ​ពណ៌​ខ្មៅ ស្រោមដៃ​ខ្មៅ និង បាន​ដក​កាំភ្លើង សំដៅ ចូល​ហាង​នំ​វេលា​ម៉ោង ៨ និង ០០ នាទី ត្រូវ​នឹង​ថ្ងៃទី ២៨ ខែ តុលា ដោយ​ឲ្យ​បុគ្គលិក ក្នុង​ហាង​នេះ យក​ទឹកប្រាក់ ក្នុង​ហាង​ទាំងមូល​ឲ្យ​ខ្លួន មុន​នឹង​ចាកចេញ ។​
​ប្រភពព័ត៌មាន CBS Boston បានឲ្យដឹងថា បន្ទាប់ពី​បុរស​អាមេរិក ពាក់​ស្រោម​មុខ លោក អូ​បា​ម៉ា ប្លន់​រួច បាន​ឡើង​ជិះ​រថយន្ត​តូយ៉ូតា​តូច​មួយ ចេញ​ទៅ​បាត់ ។​
​ប៉ូលីស​ក្នុង​ទីក្រុង​ខាងលើ បានឲ្យដឹងថា បើ​ទោះបី​យើង​មាន​ការលំបាក តាមដាន លើ​រឿងនេះ ក៏ប៉ុន្តែ យើង​នឹង​ស៊ើបអង្កេត ទៅ​តាម​ហាង ដែល​លក់​របាំងមុខ ប្រភេទ​នេះ ។ បច្ចុប្បន្ន យើង​កំពុង ពិនិត្យ​ទៅលើ​ហាង លក់​ស្រោម​មុខ សម្រាប់​ពិធីបុណ្យ ហា​ឡូ​វីន នៅក្នុង​តំបន់​នេះ ដើម្បី​ជា​គន្លឹះ​កំណត់​មុខសញ្ញា ៕
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

rob-1206-1414662123

មតិយោបល់