ព័ត៌មានជាតិ

បរិភោគត្រី ជួយបង្ការជំងឺទឹកនោមផ្អែម

ការ បរិភោគ ត្រី ប្រហែលជា អាច កាត់ បន្ថយ នៃ ឱកាស នៃ ការ កើត ជំងឺ ទឹកនោមផ្អែម ប្រភេទ ទី ២ បាន ពាក់កណ្តាល ដែរ ។ នេះ គឺជា អ្វី ដែល គួរ ឲ្យ ភ្ញាក់ផ្អើល និង ជា ការ ពិត មួយ ដែល បាន មក ពី អ្នក ស្រាវជ្រាវ ជនជាតិ Dutch នៅ ឯ វិទ្យាស្ថាន សុខភាព សាធារណ: និង ការ ការពារ បរិស្ថាន ជាតិ ។

ពួក គេ បាន ធ្វើ ពិសោធន៍ លើ មនុស្ស ប្រុស ស្រី ចំនាស់ៗ ដែល មាន សុខភាព ល្អ ធម្មតា ចំនួន ១៧៥ នាក់ ដើម្បី ប្រាកដ ថា ពួក គេ មិន មាន ជំងឺ ទឹកនោមផ្អែម និង បញ្ហា Impaired Glucose Tolerance ( ជា ស្ថានភាព មួយ ដែល គិត ថា នឹង មាន ជំងឺ ទឹកនោមផ្អែម ) ។ បួន ឆ្នាំ ក្រោយមក នៅ ពេល ដែល ពួក គេ ធ្វើតេស្ត សារ ឡើង វិញ ពួក គេ បាន រក ឃើញ ថា មនុស្ស ទាំងនោះ ភាគច្រើន មាន បញ្ហា Impaired Glucose Tolerance ប៉ុន្តែ អ្វី ដែល គួរ ឲ្យ ចាប់អារម្មណ៍ នោះ គឺ មាន ចំនួន តែ ២៥ ភាគរយ ប៉ុណ្ណោះ នៃ អ្នក ដែល បរិភោគ ត្រី ទៀងទាត់ មាន បញ្ហា នេះ បើ យើង ធ្វើការ ប្រៀបធៀប ទៅ អ្នក មិន បរិភោគ ត្រី សោះ មាន ចំនួន ៤៥ ភាគរយ ។

អ្នក ស្រាវជ្រាវ ជា ច្រើន បាន សន្និដ្ឋាន ថា បើ យើង ធ្វើការ ប្រៀបធៀប រវាង អ្នក ដែល ចូល ចិត្ត ទទួលទាន ត្រី និង អ្នក មិន ចូល ចិត្ត ទទួលទាន ត្រី ហើយ កើត ជំងឺ ទឹកនោមផ្អែម គឺ អ្នក ដែល ចូល ចិត្ត ទទួលទាន ត្រី មានឱកាស តែ ពាក់កណ្តាល ប៉ុណ្ណោះ ។ សារ ដែល កាន់តែ ច្បាស់ នោះ គឺថា អ្វី ដែល នៅ ក្នុង សាច់ ត្រី ដូច ជា ប្រភេទ ខ្លាញ់ Omega-3 ហាក់បីដូចជា ជួយ ការពារ សមត្ថភាព របស់ រាង កាយ ក្នុង ការ ដឹកនាំ ជាតិ ស្ករ និង លុប បំបាត់ នូវ ជំងឺ ទឹកនោមផ្អែម បាន ។ មនុស្ស យើង ត្រូវការ សាច់ ត្រី ដើម្បី ការពារ រាង កាយ បាន គឺ ចំនួន តិចតួច ប៉ុណ្ណោះ (៣០ ក្រាម ) ក្នុង មួយ ថ្ងៃ អាច ជា ត្រី ស្រស់ ឬ ត្រី កំប៉ុង ។

ប្រការ ប្រុង ប្រយ័ត្ន គឺថា ជំងឺ ទឹកនោមផ្អែម មិន គួរ ប្រើ ថ្នាំ គ្រាប់ ដែល មាន ជាតិ ខ្លាញ់ត្រី នោះ ទេ លើកលែងតែ មាន បញ្ជា ពី គ្រូពេទ្យ ។ គេ បាន រក ឃើញ នូវ បញ្ហា វិក វ ក្នុង ការ រក្សា ជាតិ ស្ករ លើ ជំងឺ ទឹកនោមផ្អែម មួយ ចំនួន ។

មតិយោបល់