ព័ត៌មានជាតិ

ឥណ្ឌា ធ្វើកំណែទម្រង់​ម៉ី​ស៊ី​ល​ជំនាន់​ថ្មី​ល្បឿន​លឿន បំពាក់​លើ​នាវាមុជទឹក និង ទ័ព​អាកាស

​កាសែត The Hindu ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៣០ ខែ តុលា នេះ​បានឲ្យដឹងថា ឥណ្ឌា​បាន​អភិ​វឌ្ឈន៍ កាំជ្រួច​មី​ស៊ី​ល BrahMos ជំនាន់​ថ្មី ដែល​មាន​ល្បឿន​លឿន បំពាក់ លើ​កប៉ាល់ចម្បាំង ជើង​ទឹក និង ទ័ព​អាកាស សម្រាប់​ប្រទេស​មួយ​នេះ ។​
​កាំជ្រួច​មី​ស៊ី​ល BrahMos ជំនាន់​ថ្មី ត្រូវបាន​គេ​ហៅថា BrahMos-M (Mini) ដែល​មាន​ទម្ងន់ ១,៥ តោន ដែល​បច្ចុប្បន្ន កំពុងស្ថិត​នៅ​ក្នុង​ដំណើរការ នៃ​ការពិនិត្យ​មើល បច្ចេកទេស និង​ការ​កំណត់​រចនាសម្ព័ន្ធ សមស្រប​សម្រាប់​ទ័ពអាកាស និង​ទ័ពជើងទឹក ។​
​នៅពេល​ដែល​ត្រួតពិនិត្យ​រួចរាល់​ហើយ នោះ នឹង​ត្រូវ​បំពាក់​លើ​នាវា​មុជទឹក យន្តហោះ Su-30MKI ហើយ​វា​នឹង​ត្រូវ​រំពឹង​បញ្ចប់ នៅ​ថ្ងៃ​ទី ៥ ខែ មេសា ឆ្នាំ ២០១៥ ខាងមុខនេះ ៕​
brahmos_airlaunch

មតិយោបល់