ភ្នំពេញ: យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
(ព័ត៌មានលម្អិត) នៅវេលាម៉ោង ០៣និង០០ នាទីទៀបភ្លឺ ថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង បានកើតឡើងនៅភូមិឫស្សីកែវ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ម្ចាស់ផ្ទះទីតាំងឈ្មោះ សែន សេង ហ៊ាន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ លាងម៉ូតូ ។
- មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
- ប្រភេទសំណង់: ថ្មក្រោមឈើលើ ទំហំ ០៩ម៉ែត្រ x ១២ម៉ែត្រ ។
- ខូចខាតសម្ភារ: ផ្ទះថ្មក្រោមឈើលើទំហំ ០៩ម៉ែត្រ x ១២ម៉ែត្រ អស់ទាំងស្រុង ម៉ូតូចំនួន០២ គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ០១ គ្រឿង សម្ភារ:ប្រើប្រាស់អស់មួយចំនួន នឹងរាល់ដាលដល់ផ្ទះថ្មក្រោមឈើលើចំនួន ០២ ខ្នងផ្ទះ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: រងរបួសស្រាលចំនួន ០៣ នាក់ ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ស្មើនឹង ៧៦ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍:
- រថយន្តទីក្រុងជ្រោយចង្វារចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ស្មើនឹង ២៤ ម៉ែត្រគូប ។
- រថយន្តទីក្រុងកោះពេជ្រចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅម៉ោង ០៤និង៤០ នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់