ព័ត៌មានជាតិ

បញ្ជា​លោក​ផ្កាយ​៤ ខេង សុមេធ គ្មាន​ប្រសិទ្ធភាព ច្រករបៀង​កើត​ពេលយប់​ដូច​ទឹកបាក់​ទំនប់​

​ក្រុង​ប៉ោយប៉ែត​៖ពលករ​ប្រុស​ស្រី រាប់ពាន់​នាក់​បន្ត​សម្រុក​ចេញ​តាម​ច្រករបៀង ពេល​យប់​និង​ពេល​ថ្ងៃ​ដូច​ទឹក​​បាក់​ទំនប់​អ៊ឹចឹង បើទោះជា​មាន​លោក​ផ្កាយ​៤ ខេង សុមេធ និង​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​​បាន​កោះហៅ​មេបញ្ជាការ មេបញ្ជាការរង និង​មេ​ប៉ុស្តិ៏​តាមវ​រះកា​រពារ​ព្រំដែន​គោក​មក​ព្រមាន​​និង​ធ្វើ​កិច្ចសន្យា​បែបណាក៏ដោយ ក៏​អស់លោក​ខាងលើ​នោះ នៅ​ត​ផ្គើន​ចំពោះ​បទបញ្ជា​របស់​​លោក​ផ្កាយ​៤​នោះដែរ ។​

​សូម​បញ្ជាក់​ដែលថា សកម្មភាព​ពលករ​ដែល​សម្រុក​ចេញ​ទៅ​ប្រទេស​ថៃ​គ្មាន​ច្បាប់​នោះ​គឺ​កើត​​មាន​យ៉ាងកំហុក​នៅក្នុង​ខែ​តុលា ឆ្នាំ​២០១៤​នេះ​តែម្តង ស្ថិតនៅ​ត្រង់​ចំណុច​ច្រករបៀង​មួយ​​ចំនួន​ប៉ែក​ខាងជើង​ក្រុង​ប៉ោយ​ប៉ែត គ្រប់គ្រង​ដោយ​វ​រះ​សេនា​តូច​លេខ​៩១១ ឯ​ប៉ែក​ខាងត្បូង​ក៏​មាន​ចេញ​ផងដែរ ត្រង់​ចំណុច​ប៉ុ​ខាងត្បូង​វត្ត​ម៉ុង​ចិន គ្រប់គ្រង​ដោយ​វ​រះ​សេនា​តូច​លេខ​៨៩១ ចំពោះ​នៅ​ក្នុងស្រុក​ម៉ាឡៃ គឺ​មាន​ពលករ​ចំណាក់ស្រុក​សម្រុក​ចេញ​ច្រើនជាងគេ នៅ​ចំណុច​​ប៉ុស្តិ៏​ស្វសយព្រៃ ភូមិ​ចាន់​គី​រី ឃុំ​អូ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ផងដែរ​។​
​គួ​រំលឹក​ដែលថា កាល​ពី​កណ្តាល​ខែតុលា កន្លងទៅ មានការ​លួច​អនុញ្ញាតិ​អោយ​នាំ​បទល្មើស​​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ដូចជា ជ្រូក​ក្រហម មាន់រ​ស់មាន់​ងាប់ ឈើ​គ្រញូង ហ្គាស​គេច​​ពន្ធ និង​គ្រឿង​បរិភោគ​ផ្សេងៗ​ទៀត​ដោយ​ខុសច្បាប់ ត្រូវបាន​មន្ត្រី​ប៉ូលីស​តាម​ព្រំដែន​គោក​​ខាងលើ​នោះ នាំចូល​ដូច​ទឹកបាក់​ទំនប់ ក្រោយមក​ឧត្តមសេនីយខេង​សាមេធ និង​ចៅហ្វាយ​​ខេត្ត​បាន​បើក​ការប្រជុំ​បន្ទាន់​មួយ ក្នុង​អង្គភាព​ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ​តែ​ម្តង​​ដើម្បី​ហៅ​កូនចៅ​ក្រោម​ឱវាទ​របស់​ខ្លួន​មក​ងូតទឹក​ដុសក្អែល និង​ធ្វើ​កិច្ចសន្យា​អោយ​រុះរើ​ក្បូន​​និង​ទូក ខ្សែរ​រ៉​ត ចេញ​ពី​ព្រំដែន​ទាំងអស់ ក្រោយមក​គេ​បាន​សង្កេត​ឃើញ​រាល់​បទល្មើស​ដូច​ខា​
​ង​លើ​នោះ បាន​កំរើក​ឡើង​វិញ​ដេញទាន់​ជាន់កែង ថ្នាក់ដឹកនាំ​របស់​ខ្លួន​តែម្តង​។​

​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​បានអោយដឹងថា ក្នុង​មួយ​យប់ៗ​​ពួកគាត់​ដេក​ពុំ​សូវ​បាន​នោះ​ទេ ព្រោះ​ថ្លង់​នឹង​រថយន្ត​ដឹក​ពលករ​និង​ទំនិញ និង​ម៉ូតូ ចុះ​ឡើង​ពី​​ព្រលប់​រហូតទល់​ភ្លឺ បង្ក​អោយ​ពួកគាត់​មាន​ការភ័យខ្លាច​ទៀតផង ប្រជាពលរដ្ឋ​ដដែល​បាន​​បញ្ជាក់ទៀតថា គ្រប់​ទង្វើរ​ខាងលើ​នោះ វា​មិន​ខុស​ពី​ខ្មោច​ងាប់​ទៅហើយ ហើយ​ដើរលង​អ្នក​​ស្រុក​រាល់​យប់​មិន​ដែល​ខាន នេះ​ឬ​បទបញ្ជា​ដ៏​ថ្លៃថ្លា របស់​លោក​ផ្កាយ​៤​កន្លង​ទៅ​នោះ ពលរដ្ឋ​​បាន​បន្តទៀតថា បើ​ទុកអោយ​ខ្មោច​ច្រករបៀង​ចាប់ជាតិ​ឡើងវិញ​នោះ ច្បាស់​ជា​អ្នកស្រុក​​លែង​រស់នៅ​ក្នុង​តាម​ភូមិដ្ឋាន​ទៀតហើយ ព្រោះ​វា​ថ្លង់​ពេក សូម្បី​តែ មនុស្ស​ចាស់​និង​ស្ត្រី​កូន​​ខ្ចី​ក៏​ដេក​នៅ​មិន​បាន​ផង ប្រជាពលរដ្ឋ​ទាំងនោះ​សំណូមពរ ទៅដល់​លោក​អគ្គបញ្ជាការ​នគរ​​បាល​ជាតិ​មេត្តា​ជួយ​មាន​វិធានការ ទប់ស្កាត់​ផង​ដើម្បី​អោយ​ពួកគាត់​សុខ​ស្រួល​ក្នុង​ការរស់នៅ​​ដូច​ពលរដ្ឋ​ឯ​ទៀត​ផង​នោះ ។​

​លោក ឈិត លី មេបញ្ជាការ​វ​រះ​ការពារ​ព្រំដែន​គោក​៨១៥ ប្រចាំ​ស្រុក​ម៉ាឡៃ បានអោយដឹងថា ​រឿង​ពលករ​ចេញ​ចូល​តាម​ច្រករបៀង​នោះ គឺ​លោក​មិន​ហាន​បដិសេធ​ទេ ប៉ុន្តែ​កូនចៅ​របស់​​លោក​គឺ​លោក​បាន​ព្រមាន​និង​ធ្វើ​កិច្ចសន្យា​រួច​ហើយ បើសិនជា​មាន​ចេញ​ពលករ​ខុសច្បាប់ត៏​​ទៅទៀត​នោះ គឺ​លោក​និង​រាយ​កាណ៏ជូន​ទៅ​ថ្នាក់លើ បន្ត​ទៀត​នាពេល​ខាងមុខ​នេះ​៕

2014-11-01_092151

មតិយោបល់