ព័ត៌មានជាតិ

លោក គោ ស៊ុំ​សារឿ​ត គោះ​ហៅ​មន្ត្រី​គយ​មក​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​រាល់​បញ្ហា​ប្រឈម​ជាមួយ​រថយន្ត​តាក់ស៊ី​ដែល​ធ្វើបាតុកម្ម​កន្លងមក​

​ខេត្ត​បន្ទាយមានជ័យ​៖​លោក គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​កោះហៅ​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ចំនួន​ជាង​១០​នាក់​និង​លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង​ប៉ោយប៉ែ​ត្រមក​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​រាល់​បញ្ហា​ប្រឈម​ជាមួយ​រថយន្ត​តាក់ស៊ី​ដែល​ធ្វើបាតុកម្ម​រយះ​ពេលកន្លងមក​នៅ​សាលប្រជុំ​សាលាខេត្ត​នៅ​ល្ងាច​ថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ​២០១៤ ។​នៅក្នុង​កិច្ចប្រជុំ​នោះ​គូភាគី​ម្ខាងៗ​យក​តែ​ត្រូវ​រៀងៗ​ខ្លួន​។ លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ​ស្តីទី​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ បាន​និយាយថា​សាខា​គយ​និង​រដ្ឋាករ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ធ្វើ​ទៅ​តាម​តួនាទី​និង​ភារកិច្ច​ដែល​រដ្ឋ​បាន​ឲ្យ​ដាក់​កុងត្រូល​ច្រើន​សំរាប់​ត្រួតពិនិត្យ​ទំនិញ​គេច​ព័ន្ធ​និង​បទល្មើស​ផ្សេងៗ​សំរាប់​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យបាន​គ្រប់​ចំនួន​តែ​ប៉ុណ្ណោះ​មិន​បាន​ដាក់​ប៉ុស្តិ៍​ច្រើន​ខុស​ច្បាប់​ឡើយ​លោក​បាន​បញ្ជាក់ទៀតថា​ការធ្វើ​បាតុកម្ម​នៅ​ប្រទេស​គេៗ​ទាមទា​ឲ្យ​អាជ្ញាធរ​និង​មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យបាន​ល្អ​តែ​ចំពោះ​នៅ​ស្រុក​ខ្មែរ​វិញ​លោក​ថា​គេ​ធ្វើ​បាតុកម្ម​ទាមទា​ឲ្យ​ដក​អ្នក​អនុវត្តន​ច្បាប់​ទៅ​វិញ​។​ហើយ​លោក​បាន​ឲ្យ​រថយន្ត​តាក់ស៊ី​ទាំងអស់​មេត្តា​ឲ្យ​ចេះ​គោរព​ច្បាប់​រថយន្ត​នី​មួយៗ​ត្រូវ​បំពាក់​ស្លាក​លេខ​ឲ្យបាន​ត្រឹមត្រូវ​បិត​ម៉ាណែត​របស់​គយ​ជា​ប្រចាំ​និង​របស់​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​រថយន្ត​តាក់ស៊ី​ត្រូវធ្វើ​។​លោក​បញ្ជាក់​ទៀត​ថា​តាក់ស៊ី​ខ្លះ​មិន​ដឹក​មនុស្ស​ទេ​បែ​ជា​ដឹក​បន្លែ​ផ្លែឈើ​គេច​ពន្ធ​ទៅវិ ញ​ក្រោយពេល​ដែល​មន្ត្រី​គយ​ធ្វើ​ការត្រួតពិនិត្យ​ឃើញ​ទំនិញគេចពន្ធ​ចាប់​ឲ្យ​បង់​ពន្ធនោះ​ស្រាប់តែ​ជឿ​តាម​ការ​ញុះញុង​របស់​រថយន្ត​តាក់ស៊ី​មួយចំនួន​នាំគ្នា​ធ្វើ​បាតុកម្ម​ដោយ​គ្មាន​ហេតុផល​ទៅវិញ​។​លោក គោ ស៊ុំ​សារឿ​ត បាន​និយាយ​ក្នុង​អង្គប្រជុំ​នោះ​ថា​គាត់​ឯកភាព​ឲ្យ​គយ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រើន​សំរាប់​ត្រួតពិនិត្យ​រាល់​ទំនិញ​គេច​ពន្ធ​ផ្សេងៗ​ដែល​ដឹក​ជញ្ជូន​មកពី​ប្រទេស​ថៃ​និង​បទល្មើស​ផ្សេងៗ​ទៀត​ដើម្បី​ប្រមូល​ពន្ធ​ឲ្យបាន​គ្រប់​ចំនួន​សំ​រាប់បង់​ចូល​រដ្ឋ​។​លោក​មិន​អនុញ្ញាតិ​ឲ្យ​មន្ត្រី​គយ​ទាំងអស់​ដែល​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តាម​ផ្លូវ​ជារិ​លេខ​៥​មិន​ត្រូវ​យក​លុយ​ពី​ម្ចាស់​រថយន្ត​តាក់ស៊ី​បណ្តាក់​គ្នា​ដូច​ខ្យង​ឡើយ​បើ​ដឹង​ថា​គយ​ណា​យក​លុយ​ពី​អ្នក​រត់​តាក់ស៊ី​បណ្តាក់​គ្នា​ដូច​ខ្យង​នោះ​ត្រូវ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​ចំណែក​រថយន្ត​តាក់ស៊ី​បាន​ចោទប្រកាន់​គយ​នៅក្នុង​ខេត្ត​នេះ​ថា​ការដឹក​ទំនិញ​របស់​គាត់​បង់ពន្ធ​ឲ្យ​គយ​តាំងពី​មាត់ច្រក​ប្រទេស​ថៃ​រហូត​មកដល់​ខេត្ត​បន្ទាយមានជ័យ​មិនដឹង​ថា​ប៉ុស្តិ៍​ត្រួតពិនិត្យ​យកលុយ​ពី​អ្នក​រត់​តាក់ស៊ី​នោះ​ប៉ុន្មាន​កន្លែង​ឡើយ​នោះ​ឡើយ​ហើយ​ក្នុង​ការ​យក​លុយ​នោះ​គយ​មិនដែល​ចេញ​វិក​យ​ប​ត្រ័​ឲ្យ​អ្នក​រត់​តាក់ស៊ី​ដើម្បី​យក​ទៅ​បង្ហាញ​គយ​នៅ​កន្លែង​ផ្សេង​ទៀត​ឡើយ​ទើប​ក្រុម​រត់​តាក់ស៊ី​នាំគ្នា​ធ្វើ​បាតុកម្ម​យ៉ាង​ដូច្នេះ​៕​
2014-11-01_095002

មតិយោបល់