កំពង់ឆ្នាំង៖មានការឆរបោកជាថ្មីមួយទៀតរបស់មនុស្សភេទទី៣បណ្តាលអោយស្ត្រីចំណាស់អ្នកជនបទ២នាក់ និងយុវជន២នាក់ទៀត ទាំង៤នាក់ត្រូវបានរងការចោទប្រកាន់ក្នុងសមគំនិតក្នុងអំពើ ឆបោក
មាសទម្ងន់៥ជី ដែលបានប្រព្រឹត្តឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៤ នេះ នៅក្នុងផ្សារលើខេត្តកំពង់ឆ្នាំង ។
សូមរំឮកដែលថា៖ការចាញ់បោករបស់អ្នកជនបទស្រុកស្រែចំការថ្មីនេះ ក៏មិនខុសអីពី ស្ត្រីម៉ាស្សា
ស្អាតសោភាម្នាក់បានចាញ់បោកសង្សារបស់ខ្លួននាំទៅទិញមាសហើយបន្លំយកមាស៥ជីរួចគេចខ្លួនបាត់
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៤កន្លងទៅនេះដែរ ទីបំផុតនាងបានធ្លាក់ខ្លួនជាប់ពន្ឋនាគារទាំងគ្មាន
កំហុស ដែលមេរៀននេះគួរបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នអោយបានខ្ពស់ ដែលខាងក្រោមនេះជាល្បិច
បោកប្រាស់ប្រជាពលរដ្ឋអោយមកទទួលទោសជំនួស ដោយចំណាយពេលធ្វើអំពើល្អប្រហែល១ខែមុន
ដើម្បីអោយគេទុកចិត្ត ។
លោក ម៉ា យន់ មន្ត្រីនគរបាលព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំងបាននិយាយថាៈ ជនសង្ស័យទាំង៤នាក់
ដែលរងការចោទប្រកាន់ក្នុងបទសមគំនិតមាន១.ពេជ្រ អ៊ុំ ភេទស្រី អាយុ៥០ឆ្នាំ ២.ឈ្មោះ សាំង ឃីម ភេទស្រី អាយុ៥០ឆ្នាំ ៣ឈ្មោះ ញ៉ែម សារីម ភេទប្រុស អាយុ២៨ឆ្នាំ និង៤ឈ្មោះ ង៉យ គា ភេទប្រុសអាយុ ២០ឆ្នាំ ទាំង៤នាក់មានទីលំនៅ ភូមិស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ។ ចំណែកឯជនសង្ស័យជាមេក្លោង ឈ្មោះ កាភីម ភេទទី៣ អាយុ២៨ឆ្នាំ គ្មានទីលំនៅពិតប្រាកដ។
ប្រភពដដែលបានបន្តថាៈនៅព្រឹកថ្ងៃកើតហេតុ ជនសង្ស័យទាំង៥នាក់ ដែលមានមេក្លោងឈ្មោះ កាភីម បានជួលរថយន្តតាក់ស៊ី របស់ឈ្មោះ ខុម ដែលនៅភូមិឃុំជាមួយគ្នា មកផ្សារកំពង់ឆ្នាំង។ពេលមក ដល់ផ្សារលើ ខេត្តកំពង់ឆ្នាំង ឈ្មោះកាភីម បានអោយកាបូបប្រាក់ទៅឈ្មោះ ង៉យ គា កាន់ដោយប្រាប់ថា
ទៅទិញគោយន្ត លុះពេលទៅដល់កន្លែងលក់គោយន្ត ឈ្មោះ កាភីម បានអោយយុវជនទាំង២នាក់នៅ
រើសគោយន្តមួយគ្រឿងទៅ លុយមានកាន់នៅដៃហើយ ។ បន្ទាប់មកឈ្មោះ កាភីម បាននាំស្ត្រី២នាក់
ទៅទិញត្រៃសម្រាប់ធ្វើបុណ្យកឋិនទាន តែពេលដើរកាត់ហាងលក់គ្រឿងបុណ្យកឋិនទាន ឈ្មោះកាភីម
មិនចូលទិញទេ ដោយប្រាប់ថាទៅទិញមាសសិន។ លុះដល់តូបលក់មាសលេខ ០៩ ដែលមានអ្នកលក់ មាស ឈ្មោះ ឡេង ឃឹមឃន ឈ្មោះ កាភីម បានសុំមើលខ្យែកមាស ទម្ងន់៥ជី ហើយអ្នកលក់មាសក៏
អោយមើល ពេលកំពុងមើល ឈ្មោះកាភីម បានអោយកាបូបលុយ មួយទៀតទៅស្ត្រីឈ្មោះ ពេជ្រ អ៊ុំ ប្រាប់ថា មើលកាបូបប្រយ័ត្នបាត់ រួចបានសុំអ្នកលក់មាសថា សុំយកទៅអោយប្អូនខ្ញុំកំពុងទិញគោយន្ត
ពាក់មើលសិន រួចក៏ចេញទៅបាត់រហូតតែម្តង។ក្រោយមកបន្តិចម្ចាស់មាសមានការសង្ស័យក៏ប្រាប់អោយ
ស្ត្រី២នាក់នោះរាប់លុយប្រគល់អោយ ព្រោះបក្សពួកបានយកខ្យែកមាស៥ជីទៅបាត់ហើយ នៅពេល
ស្ត្រីទាំង២បានបើកកាបូបប្រាក់នោះមើលក៏ស្រាប់តែឃើញសុទ្ឋប្រាក់ ដុល្លារខ្មោចទើបដឹងថាចាញ់បោក
ឈ្មោះកាភីមនោះ ហើយម្ចាស់មាសបានប្តឹងសមត្ថកិច្ចតែម្តង ។
បើតាមការរៀបរាប់របស់ស្ត្រីឈ្មោះ សាំង ឃីម បាននិយាយថាៈ ពួកគាត់មិនមែនជាអ្នកបោកប្រាស់នោះទេ ឈ្មោះកាភីមនេះជាមនុស្សខ្ចាត់ព្រាត់មកពីណាមិនដឹងទេ តែបានមកស្គាល់គ្រួសារឈ្មោះ ង៉យ គា និងបានសុំឈ្មោះ ង៉យ គា ធ្វើជាបងប្អូនធម៏ទៀតផង ។ ឈ្មោះ កាភីម នេះបានសន្យាជួយទំនុបបំរុងគ្រួសារ ង៉យ គា អោយមានជីវភាពធូធារ ព្រោះអាណិតគ្រួសានេះណាស់ ហើយឈ្មោះ កាភីម នេះបានមកស្នាក់នៅ ជាមួយគ្រួសារ ង៉យ គា ជាងមួយខែមុនពេលកើតហេតុនេះ ដោយបានជួយចេញថ្លៃម្ហូប
អាហារផងដែរ ។
ស្ត្រីរូបនោះបានបន្តថាៈ ដោយនៅរសៀលថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៤ ឈ្មោះកាភីម បានអោយ គាត់ និងចាស់ៗជូនគេទៅវត្តខ្លុងពពក ដោយសុំព្រះសង្ឃដង្ហែរអង្គកឋិនចូលមួយត្រៃនិងគេដែរដែរ ក្នុងពេលខាងមុខនេះ រួចនៅព្រឹកថ្ងៃទី ៣១ខែតុលា ឈ្មោះកាភីម បានជួលរថយន្តនាំពួកគាត់មកផ្សារកំពង់ឆ្នាំង ដោយក្នុងទៅទិញគោយន្តអោយគ្រួសារ ង៉យ គា មួយគ្រឿង និងទិញត្រៃចូលកឋិនទានមួយត្រៃផងដែរ ។ពួកគាតមិនមែនជាដៃជើរបស់ជនឆបោកនោះទេ ។
ទោះយ៉ាងណាជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងប្រាក់ដុល្លាខ្មោចចំនួន១៧៩០០ដុល្លារ ត្រូវបាននគរបាលក្រុងកំពង់ឆ្នាំងបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តចាត់ការតាមនិតិវិធីច្បាប់ទៅតុលាការ៕
មតិយោបល់