ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​ស្រុក​លើកដែក​នាំគ្នាព័​ទ្ឋ​ចាប់ទូក​នេសាទ​ប្រើ​ឧបករណ៏​ខុសច្បាប់​

​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ រស់​នៅក្នុង​ឃុំ​កំពង់​ភ្នំ ស្ថិតក្នុង​ស្រុក​លើក ខេត្ត​កណ្តាល​បាន​សហការ​គ្នា​បើកកាណូត​ប្រដេញ​ទូក​នេសាទ ជនជាតិ​វៀតណាម​ធំៗ​ចំនួន​ពីរ​គ្រឿង ដែល​ត្រូវបាន​អាជ្ញាធរ​បើកដៃ​ឲ្យប្រើ​ឧបករណ៏​នេសាទ​ខុសច្បាប់​។​

​ហេតុការណ៍​នេះ ព័ទ្ធចាប់​ទូក​នេសាទ​ជនជាតិ​វៀតណាម​ខាងលើ បាន​កើតឡើង​កាល ពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មាត់​ទន្លេ​មេគង្គ ស្ថិតនៅ​ភូមិ​ក្បាល​ជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក​ជាប់​ព្រំប្រទល់​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ បន្ទាប់ពី​ធ្វើ​ការព័ទ្ធ​ចា ប់ទូក​នេសាទ​ខុសច្បាប់​ជនជាតិ​វៀតណាម ទាំង​ពីរ​គ្រឿង ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ដល់ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ និង​បាន​សំណូមពរ​ដុត​បំផ្លាញចោល នូវ​ឧបករណ៍​នេសាទ​ល្មើស​ច្បា ប់​ទាំងនោះ​នៅ​ហ្នឹង​កន្លែង ដោយ​មិន​ឱ្យ​យក​ទៅ​ណា​ឡើយ​។

​ក្រុម​ពលរដ្ឋ​និយាយ​ថា​សព្វថ្ងៃ ពួកគាត់​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដាក់មង ចងសន្ទូច​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​ឆ្នាំង នៅ​តាម​ដង​ទន្លេមេគង្គ ពិបាក​រកស៊ី​ណាស់ ព្រោះ​ធនធាន​មច្ឆា​ជាតិ​កាន់តែ​ខ្ស​ត់ទៅៗ ដោយសារ​តែ​ពួក​ឈ្មួញ​ទុច្ចរិត ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ដូចជា​អូស​អួន​ក្រញឹក​ដាក់​ប្រដាប់​ឆក់​ត្រជាក់ នៅ​តាម​ជើង​អួន ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​ទាំង​យប់​ទាំង​ថ្ងៃ និង​បាន​ធ្វើ​ឱ្យ​ដាច់​មង​សន្ទូច​របស់​ពួកគាត់​ថែម​ទៀត​។ ប្រជា​នេសាទ​ទាំង​បី​ភូមិ​បាន​បញ្ជាក់​ដែរ​ថា បទល្មើស​នេសាទ​នេះ​គឺ​បាន​កើតឡើង​រាប់​ខែ​មក​ហើយ ប៉ុន្តែ​ពុំ​ដែល​ឃើញ​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ណា អើពើ​និង​ចុះ​បង្ក្រាប​នោះ​ទេ ទើបតែ​ពេលនេះ​ទ្រាំលែងបាន ក៏​នាំគ្នា​ប្រដេញ​ព័ទ្ធចាប់​តែម្តងទៅ​។​

​ពួគគាត់​បន្ថែមថា នៅពេល​ដែល​ពួកគាត់​ដេញចាប់​នោះ ពួក​អ្នកនេសាទ​ជ ន​ជាតិ​វៀតណាម​មាន​គ្នា​៥​នាក់ មិន​មាន​ការកោតខ្លាច​នោះឡើយ ថែម​ទៀត​បង្កើនល្បឿន​កាណូត​រត់គេច និង​បើ​បុក​ពន្លិច​ទូក​ប្រជា​នេសាទ ដែល​ព័ទ្ធចាប់​មួយគ្រឿង បណ្តាល​ឱ្យ​លិច​ទៀត និង​បម្រុង​តដៃ​ថែមទៀត​ផង ប៉ុន្តែ​ដោយ​ប្រជា​នេសាទ​មាន​ចំនួន​ច្រើន​ទើប​ចាប់បាន ហើយ​ក្នុង​គ្រា​នោះ​ពួកគេ​ទាំង​៥​នាក់ ក៏​បាន​កាត់ផ្តាច់​ដុំ​ឆក​ត្រជាក់​ទម្លាក់​ចូល​ទៅក្នុង​ទន្លេ ដើម្បី​បំបាត់ភស្តុតាង​។ ជនជាតិ​វៀតណាម​ទាំង​៥​នាក់​មាន​ឈ្មោះ ចាំង យ៉ាំង​វ៉ឺង ភេទ​ប្រុស ទី​២ ឈ្មោះ​ឃ្វៀង យ៉ាំង​តាំ ភេទ​ប្រុស ទី​៣​ឈ្មោះ​ឃ្វៀង យ៉ាំង​ឡាំ ទី​៤​ឈ្មោះ​ឃ្វៀង យ៉ាំ​ម៉េវ និង​ទី​៥ ឈ្មោះ​ឃ្វៀង យ៉ាំង​យ៉​។​
​ពាក់ព័ន្ឋ​ករណី​នេះ លោក​ម៉ា សំខាន់ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​លើកដែក បាន​មានប្រសាសន៍ថា ក្រោយពេល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ចុះ​មក​ដល់ ធ្វើការ​ត្រូតពិនិត្យ​រក​មិ ន​ឃើញ​ឧបករណ៍​ឆក់​ត្រជាក់ ដូច​ប្រជាពលរដ្ឋ​ចោទប្រកាន់​នោះ​ទេ ឃើញ​តែ​សាច់​អួន​ប្រភេទ ម៉ាញ់​ដែល​ឧបករណ៍​ប្រភេទ​នេះ នៅ​រដូវ​បើក​នេសាទ​គេ​មាន​អាជ្ញាប័ណ្ណ​បើក​ឱ្យ​រក​។ ប៉ុន្តែ​ដើ ម្បី​ឱ្យ​ប្រជាពលរដ្ឋ​អស់​ចិត្ត ក៏​យល់ព្រម​តាម​សំណូមពរ​របស់​ពួកគាត់ ដុត​កំទេច​ចោល​នៅ​ហ្នឹង កន្លែង​ទៅ​តាម​សំណូមពរ​។ ចំណែកឯ​ទូក​និង​ជនជាតិ​វៀតណាម​ទាំង​៥​នាក់ ក្រោយ​ពី​ឱ្យ ធ្វើ​កិច្ចសន្យា​បញ្ឈប់ ក៏​បាន​ដោះលែង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​អស់​វិញ​ទៅ​៕

2014-11-01_104017
2014-11-01_103955

2014-11-01_104006

មតិយោបល់