ខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpool កីឡាករ Daniel Sturridge អាចនឹងត្រូវអវត្តមានរហូតដល់ចុងខែវិច្ឆិកា ដោយសារតែបញ្ហារបួសកំភួនជើងហើយនឹងធ្វើឲ្យរូបគេត្រូវខកខានសម្រាប់ការប្រកួតសំខាន់ៗមួយចំនួន ។យោងតាមគេហទំព័រ The Mirror បានផ្សព្វផ្សាយថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងត្រូវអវត្តមានសម្រាប់ ការប្រកួតជាមួយក្លិបសារិការព្រៃ Newcastle United ព្រមទាំងការប្រកួតជាមួយ Real Madrid និង Chelsea ផងដែរ។
គ្រូបង្វឹក Liverpool លោក Brendan Rodgers ធ្លាប់បានលើកឡើងថា Sturridge នឹងខកខាន សម្រាប់ការប្រកួតជាមួយ Newcastle នៅចុងសប្តាហ៍នេះប៉ុន្តែលោកមិនបានបញ្ជាក់ឲ្យច្បាស់សម្រាប់ការប្រកួតជាមួយ Chelsea និង Real Madrid នោះទេ ។ទោះបីជាយ៉ាងណាក៏ដោយ Sturridge ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបានវិញក្នុងជំនួបជាមួយក្លិប Crystal Palace នៅថ្ងៃទី២៣ខែវិច្ឆិកានេះ ៕
មតិយោបល់