រោគសញ្ញាមហារីកក្រពះ
ជាមួយនឹងជីវិតសង្គមសម័យទំនើប មានការកើនឡើង នៃជំងឺមហារីកក្រពះ ជំងឺនេះអាចនឹងព្យាបាលបាន ប្រសិនបើអ្នករកឃើញ មូលហេតុនៃរោគសញ្ញាដំបូង ។ ជំងឺមហារីក វាដូចទៅនឹងជំងឺមហារីកផ្សេងទៀតដែរ ។
ជំងឺមហារីកក្រពះ វាអាចនឹងធ្វើឲ្យអ្នកយល់ច្រឡំ ជាមួយនឹងជំងឺ ជាច្រើនទៀត ដោយវាធ្វើឲ្យអ្នកជំងឺអស់កម្លាំង ជាញឹកញាប់ និង បាត់បង់ចំណង់អាហារ ហើយពេលខ្លះបរិភោគអាហារពេលខ្លះ ធ្វើឲ្យហើមពោះ ។ កាន់តែបង្ហាញរោគសញ្ញាច្បាស់នោះ អ្នកជំងឺបង្ហាញអាការៈក្អួត លាមកមកខ្មៅ ដែលស្តែងឲ្យឃើញថា អ្នកពិតជាកើតជំងឺមហារីក ។ ក្រៅពីរោគសញ្ញាខាងលើ អ្នកជំងឺរោគមហារីកក្រពះ ដោយមានអារម្មណ៍មិនស្រូល នៅតំបន់ទងផ្ចិត និងរាងកាយបាត់បង់ទំងន់ ។ នៅពេលដែលកម្រិតរោគមហារីក កាន់តែដល់កម្រិត កំពូលនោះ រាងកាយកាន់តែស្រក់ទំងន់លើសលប់ និងត្រង់ទងផ្ចិត កាន់តែស្លេកស្លាំង និងឈានទៅរកដំណាក់ជំងឺ កើតទាចទឹក ។
នរណាខ្លះដែលអាចកើតជំងឺមហារីកក្រពះ ?
មនុស្សដែលមានអាយុ លើសពី ៥០ ឆ្នាំ និងមានជំងឺមហារីក្រពះ ក៏ប៉ុន្តែសម័យ នេះ អាយុ ក្រោម ៥០ ឆ្នាំក៏អាចកើតជំងឺមហារីក្រះបានដូចគ្នា ដោយសារតែ សម័យ កាលដ៏ទំនើប នាពេលនេះ ។
មនុស្សដែលជក់បារី សេពគ្រឿងស្រវឹង គឺមានហានិភ័យ រោគមហារីក ក្រពះខ្ពស់ ។ នេះបើយោងតាមឯកសារ សុខភាពរបស់បង់ក្លាដែស ។ ក្នុងនោះដែរ អ្នកដែលដុះសាច់ក្នុងពោះ ក៏ជារោគសញ្ញាមរីកក្រពះផងដែរ ។
ការស្វែងរករោគសញ្ញាជំងឺមហារីកក្រពះ
ការស្វែងរករោគមហារីកក្រពះ ដោយត្រូវធ្វើតាមលក្ខណៈដូចខាងក្រោមនេះ៖
ទី ១ ៖ គឺយើងអាចធ្វើបាន សុងក្រពះ ដោយដាក់អង់ដូស្កូប តាមមាត់ចូលទៅកាន់ក្រពះ នឹងស្វែងរករោគសញ្ញា បង្ហាញភាពលម្អិតនៃក្រពះ ។
ទី ២៖ ការធ្វើកោសល្យវិច័យ ៖ ក្នុងអំឡុងពេលវេជ្ជៈបណ្ឌិត ដាក់ អង់ដូស្កូប គឺយកជាលិកាមិនធម្មតាមួយ ដើម្បីយកមកធ្វើការសាកល្បង នៃជំងឺមហារីក ដើម្បីបញ្ជាក់ ។
ទី ៣ គឺធ្វើការអេកូ ៖ គឺដើម្បីបញ្ជាក់ ថា អ្នកពិតជាមានរោគមហារីកក្រពះ ឬមិនមែន ។
លើសពីនេះទៅទៀត យើងអាចធ្វើការតេស្ត លើផ្លូវដង្ហើម ការធ្វើតេស្តឈាម និង ធ្វើតេស្តផ្សេងៗ ។ រោគក្រពះនេះ ដែរវាក៏អាចវាយលុកទៅកាន់កូនកណ្តុរ ថ្លើម សួត ផងដែរ ។
ការព្យាបាលជំងឺមហារីកក្រពះ
ការព្យាបាលជំងឺមហារីកក្រពះ ដោយតម្រូវវះកាត់ ផ្នែកក្រពះ ដែលដុំសាច់នោះ ។ នៅពេលដែលយើងមិនវះកាត់ លើកូនកណ្តុរ ដែលវាយប្រហារលើក្រពះបាន នោះវានឹងបិទបំពង់ អាហារ ដែលធ្វើឲ្យយើងមិនអាចបរិភោគបាន ដូចនេះ មានតែវិធីសាស្ត្រចម្បងធំបំផុត គឺធ្វើការវះកាត់ ។ បច្ចុប្បន្ន កាត់បាញ់វិទ្យុសកម្ម ឬ ឡាស៊ែរ មិនអាចអនុវត្តបាននោះទេ ។
វិធីសាស្ត្រការពារជំងឺមហារីក្រពះ
បើទោះបីជាមូលហេតុពិតប្រាកដ នៃជំងឺមហារីកក្រពះ មិនត្រូវបានបង្ហាញ ប៉ុន្តែរឿងមួយចំនួន ដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយនៃជំងឺ មហារីក្រពះ ៖
១. ទទួលទានផ្លែឈើ និងបន្លែជាច្រើនទៀត ។
២. កាត់បន្ថយ អាហារ ដែលមានជាតិអំបិលច្រើន
៣.បញ្ឈប់ការជក់បារី
៤. ធ្វើការពិនិត្យសុខភាពជាប្រចាំ ដើម្បីបញ្ជៀស រោគមហារីក្រពះ និងមហារីកផ្សេងៗទៀត ៕
មតិយោបល់