ព័ត៌មានជាតិ

មន្ត្រីរាជការ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ក៍​ដូចជា​អង្គការ​សង្គម​ស៊ីវិល​សម្តែង​ការគាំទ្រ រាជរដ្ឋាភិបាល​ចំពោះ​ការ ដកហូត​សិទ្ធិ​ក្រុមហ៊ុន​វិនិយោគ​លើ​ដី​សប្បទាន​របស់​រដ្ឋ​ដែល​មិន​ការអភិវឌ្ឍន៍​

​ខេត្ត​ព្រះសីហនុ​៖​ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការលុបចោល​អ​ជ្ញាប​ណ្ណ័​ក្រុមហ៊ុន​ចំនូន​៥​ដែល​ទ​ទូល​បាន​សិទ្ធិ​វិយោគ​លើ​ដី​សប្បទាន​តំបន់​ឧឡា​ជាតិ​រាម​ថ្មី​កន្លងទៅ​នេះ​ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទល់​តែ​សោះ​លើ​ទីតាំង​ដី​ដែល​ខ្លូន​ទ​ទូល​បាន​សិទ្ធិ​ពីរ​រាជ​រដ្ឋា​បាល​។​ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​បែបនេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​.​មន្ត្រីរាជការ​.​ក៍​ដូចជា​អង្គកា​សង្គម​ស៊ីវិល​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដោយ​យល់ថា​ទាំងនេះ​ជា​ភាពត្រឹមត្រូវ​បំផុត​ហើយ​ក៍​ជា​ការព្រមាន​ដ៍​យុត្តិធម៌​ចំពោះ​បណ្តាល​ក្រុម​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​លោក អ៊ុំ សាត​រស្មី អាយុ​៦៥​ឆ្នាំ​រស់នៅ​ស្រុក​ព្រែ​ន​ប់ក៍​ជា​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ជុំវិញ​ការដក​អ​ជ្ញាប​ណ្ណ័​លុបចោល​សិទ្ធវិ​យោគ​ក្រុមហ៊ុន​ចំនូ​ន​ប្រាំ​ខាងលើ​នេះ​វា​ជា​ភាពយុត្តិធម៌​បំផុត​ពីព្រោះថា​ការ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅឲ្យ​ក្រុមហ៊ុន​ណា​មួយសង្ឃឹម​ថា​ក្រុមហ៊ុ​ន​នោះ​ធ្វើ​ការវិនិយោគ​លើ​តំបន់​ដែល​ខ្លូន​ទ​ទូល​បាន​សិទ្ធិ​ដើម្បី​រូ​ម​ចំណែក​ធ្វើការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ឲ្យ​រីកចំរើនក៍​ដូច​ជា​ជូយ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​រស់នៅ​តំបន់​នោះ​មាន​ការងារ​ធ្វើការ​បន្ត​យក​ភាពក្រីក្រ​។​ប៉ុន្តែរ​គូរឲ្យ​សោកស្តាយ​ក្រុមហ៊ុន​ទាំង​នោះ​ក្រោយពីរ​ទទូលបាន​សិទ្ធិ​ស្រប​ច្បាប់​ពី​រាជរដ្ឋាភិបាល​រូ​ច​បែរជា​មិន​មាន​ការអភិវឌ្ឍន៍​អ្វី​ទាល់តែសោះ​ដូចនេះ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ដកសិទ្ធិ​ក្រុមហ៊ុន​ទាំងអស់​ខាងលើ​នេះ​ប្រជាពលរដ្ឋ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ព្រោះថា​ដី​ទំ​បន់​ឧឡា​ជាតិ​រាម​នេះ​ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​មក​ធ្វើ​អភិវឌ្ឍន៍​ពិតប្រាកដ​នៅ​មាន​ច្រើន​ណាស់​។​

​ ​.​លោម សុខ សុខ​ម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា​អ្វីដែល​រាជរដ្ឋាភិបាល​សម្រេច​ដូច​ខាងលើ​នេះ​វា​ជា​ការ​ល្អ​ណាស់​ដោយសារ​ក្រុមហ៊ុន​នោះ​មិន​ធ្វើ​ការវិនិយោគ​អ្វី​នៅ​លើ​ដី​តំបន់​នោះ​ទេ​ហើយ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ដក់ហូត​យក​វិញ​ជា​ការ​ត្រឹមត្រូវ​តាមច្បាប់​ហើយ​ជាពិសេស​នៅសល់​ក្រុមហ៊ុន​ចំនូ​ន​៤​ទៀត​ក៍​សង្កេត​ឃើញថា​ដូចជា​មិនមាន​អ្វី​ការអភិវឌ្ឍន៍​អ្វី​នៅឡើយ​ដែរ​ដូច​ច្នេះ​រាជរដ្ឋាភិបាល​គូរ​តែ​ធ្វើការ​ពិនិត្យ​ឡើងវិញ​ដើម្បី​ដក​ហូត​ឲ្យអស់​ជា​បន្ត​ទៀត​កុំ​ទុកឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ទី​១​ធ្វើ​នំ​អស់​ម្ស៉ៅ​ចេះតែបានអ​ជ្ញា​របណ្ណ័​ចេះ​តែ​បង្កកដី​ទុកចោល​មិន​ធ្វើការ​អភិវឌ្ឍន៍​អ្វី​.​ទី​២​ជៀសវាង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ផងដែរ​។​ដូច្នេះ​ក្នុង​នាម​លោក​ជា​អង្គការ​សង្គម​ស៊ីវិល​លោក​ត្រេកអរ​ណាស់​ដែល​រាជរដ្ឋាភិបាល​ធ្វើបែបនេះ​ហើយ​សង្ឃឹមថា​រាជរដ្ឋាភិបាល​និង​បន្ត​អនុវត្តន៍​រូបមន្ត​នេះ​រហូត​ទៅ​លើ​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ជៀសវាង​មាន​តែ​បរិមាណ​ក្រុមហ៊ុន​តែ​គុណភាព​អស់​មាន​។​

.​គូរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ចំនូ​ន​៥​ដែល​រាជរដ្ឋាភិបាល​សម្រេច​ដ​ក​អជ្ញារ​បណ្ណ័​នោះ​រូមមាន​ទី​១​ក្រុមហ៊ុន​វិមាន​សីលា​អិល​ដី​ឌី​.​ដី​ទំហំ​៩៨៧​ហិកតា​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​(​ជា​ក្រុមហ៊ុន​របស់​លោកជំទាវ ឡុង សា​ខន អតីត​ភរិយា​សព​លោក ស៊ិន សុង )​ទី​២​ក្រុមហ៊ុន​ស៊ាន​ហេង​អ៊ិន​វេស​មេន​.​ដី​ទំហំ​៣៥០​ហិកតា​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​(​ជា​ក្រុមហ៊ុន​លោកស្រី ស៊ាន ឈុន​ហេង ប្រពន្ធ​លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​)​ទី​៣​ក្រុមហ៊ុន​ស៊ាន​ហេង​អ៊ិន​វេស​មេន​.​ដី​ទំហំ​៩៨៨​ហិកតា​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​និង​គំរោង​ព្រែ​កោង​កាង​(​ជា​ក្រុមហ៊ុន​លោកស្រី​ស៊ាន​ឈុន​ហេង​ប្រពន្ធ​លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​)​ទី​៤​ក្រុមហ៊ុន​ហេង​ប៊ុន​ណាត​.​ដី​ទំហំ​៩៦៣​ហិកតា​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​(​ក្រុមហ៊ុន​របស់​កូនប្រសារ​លោក​ស្បោង​សារ៉ាត់​អតីត​អភិបាលខេត្ត​ព្រះសីហនុ​)​និង​ទី​៥​ក្រុមហ៊ុន​BLUEMETROco,LTD.​ដី​ទំហំ​៣៥៩​ហិកតា​(​គំរោង​អភិវឌ្ឍន៍​ទេសចរណ៍​)៕
2014-11-02_064958
​ ​

មតិយោបល់