ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ត្រូវ​គេ​ចាប់រំលោភ​ហើយ​សម្លាប់​ចោល​អូស​ទម្លាក់​ក្នុង​ថ្លុក​ស្រែ​

​កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​ប្រទះ​ឃើញ​ខ្លួន​អាក្រាត​ដេក​ផ្កាប់​មុខ​ស្លាប់​ក្នុង​ថ្លុក​ស្រែ​ដែល​រឿង​នេះ​ជា​ករណី​ចាប់រំលោភ​រួច​សំលាប់ចោល​បំបិទ​ភ័ស្តុ​តាំង​។​ហេតុ​ការភ្ញាក់ផ្អើល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ក្នុង​ថ្លុក​ស្រែ​ក្នុង​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​ក្មេងឃ្វាលគោ​បាន​ប្រទះ​ឃើញ​មុនគេ​។​

​ ​សមត្ថកិច្ច​ន​គល​បាល​ព្រហ្មទ័ណ្ឌ​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖​ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ជុំ កុសល អាយុ​ជាង​៣០​ឆ្នាំ មានកូន​២​នាក់ និង​មាន​ប្តី​ឈ្មោះ ចាន់ ថន អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជិត​កន្លែងកើតហេតុ​។​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ រូបនាង​បាន​បាត់​ខ្លួន​ពី​ផ្ទះ មិនដឹង​ទៅ​ណា​។​ចំណែក​ប្តី​ពេល​ប្រពន្ធ​បាត់​ខ្លួន​ក៍បាន​ដើរ​សួរ​អ្នកស្រុក​ពេញ​ភូមិ​រកប្រពន្ធ ប៉ុន្តែ​មិន​បាន​រកឃើញ​ឡើយ នៅ​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា​ឆ្នាំ​២០១៤ បុរស​ជា​ប្តី​បាន​ដើរ​រក​ប្រពន្ធ​នៅ​តាម​ផ្ទះ​បងប្អូន​ឆ្ងាយៗ​បន្តទៀត​។​

​ ​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ភាព​ភ្ញាក់ផ្អើល​ក៍​បាន​កើតឡើង​នៅ​ខាងលិច​ផ្ទះ​ស្ត្រី​រងគ្រោះ​ប្រមាណ​២០០​ម៉ែត្រ គឺ​ក្មេង​ឃ្វាលគោ​បាន​ប្រទះឃើញ​សាកសព​ស្ត្រី​រងគ្រោះ​ដេក​ផ្កាប់​មុខ​ស្លាប់​ទាំង​ខ្លួន​អាក្រាត​នៅក្នុង​ថ្លុក​ស្រែ​បាំង​សន្ទះ​ព្រៃ​។​ក្នុង​ពេល​ភ្ញាក់​ឃើញ​សព​ស្ត្រី​រងគ្រោះ​ខាងលើ​នេះ បុរស​ជា​ប្តី​មិន​ទាន់​ដឹង​រឿង​នេះ​ទេ គឺ​រូបគេ​កំពង់​ដើរ​រក​ប្រពន្ធ​នៅតាម​ផ្ទះ​បងប្អូន នៅ​ភូមិ​ឆ្ងាយៗ​នៅឡើយ​។​

​ ​សមត្ថកិច្ច​បាន​អោយដឹង​ទៀតថា នៅក្នុង​ស្រែ​សំណាប​មួយ​ខាងកើត​ចំណុច​សាក សព សមត្ថកិច្ច​បាន​រកឃើញ ដាន​ជនល្មើស​អូស​ជនរងគ្រោះ​កាត់​ស្រែ​សំណាប​ដួល​បា​ក់រាប​មួយ​ខ្សែ ដែល​ប្រហែល​ជា​ក្រោយ​ពី​ជនល្មើស​បាន​ចាប់រំលោភ​ស្ត្រី​រងគ្រោះ​រួចមក គេ​បាន​វាយ​អោយ​នាង​ស្លាប់ ហើយ​ចាប់​អូស​សព​របស់​នាង​កាត់​ស្រែ​សំណាប​យក​មក​ទម្លាក់​ចោល​ក្នុង​ថ្លុក​ស្រែ​។​សមត្ថកិច្ច​បាន​បញ្ជាក់​អោយដឹងទៀតថា មុខសញ្ញា​ជនល្មើស​ត្រូវ​បាន​គេ​កំណត់​រួចហើយ និង​កំពុង​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​។​

​ ​នៅ​ល្ងាច​ថ្ងៃ​០១ ខែ វិច្ឆិកា ឆ្នាំ​២០១៤​នេះ សមត្ថកិច្ច​ជំនាញ​របស់​ខេត្ត​និង​ចុះ​មក​ធ្វើ​កោសលវិច្ច័យ​ពិនិត្យ​សាកសព​តាមប​ច្ចេក​ទេស រក​ស្លាកស្នាម​នៅលើ​ខ្លួន​ជនរងគ្រោះ ដើម្បី​កសាង​សំណុំរឿង​ឃាតកម្ម​សម្លាប់​មនុស្ស តាម​និតិ​វិធី​ច្បាប់​។​ក្រោយពេល​ពិនិត្យ​
​ស្លាកស្នាម​រួច សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​នៅ​ក្នុង​មូលដ្ឋាន​៕
​ ​ ​ ​2014-11-02_072932

​ ​ ​

មតិយោបល់